បើចង់ចូលខេត្ដព្រះសីហនុ ត្រូវអនុវត្ដយ៉ាងហោចណាស់១ ក្នុងចំណោមលក្ខខណ្ឌទាំង៤នេះ

//s9.kh1.co/13/13456e64a80e98426b6b5989479de92d90e91454.jpg
សង្គម

 ០៦-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្ដព្រះសីហនុ បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់ឲ្យអ្នកមានបំណងចូលមកខេត្ដព្រះសីហនុ ដោយត្រូវអនុវត្ដយ៉ាងហោចណាស់១ ក្នុងចំណោមលក្ខខណ្ឌចំនួន៤។

ព្រះសីហនុ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដព្រះសីហនុបានចេញសេចក្ដីជូនដំណឹងស្ដីពីការអនុវត្ដវិធានការ ចំពោះអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជា ដែលមានបំណងចូលមកក្នុងភូមិសាស្ដ្រខេត្ដព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ រដ្ឋបាលខេត្ដព្រះសីហនុសូមធ្វើការណែនាំដល់អ្នកដំណើរទាំងអស់ ដែលចូលមកខេត្ដព្រះសីហនុតាមគ្រប់មធ្យោបាយ (តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស) ត្រូវអនុវត្ដតាមលក្ខខណ្ឌណាមួយក៏បាន នៅក្នុងចំណោមលក្ខខណ្ឌដែលបានកំណត់ដូចខាងក្រោម៖

១. ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយ ពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជនដែលបានទទួលសិទ្ធិពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។

២. ត្រូវមានប័ណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លើក ចប់រួចរាល់។ 

៣. ត្រូវមានលិខិអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដែលសាមីខ្លួនត្រូវទៅស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បីងាយស្រួលត្រួតពិនិត្យអំពីការដាក់ឲ្យធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ។

៤. ចំពោះការធ្វើដំណើរដោយមូលហេតុចំាបាច់ និងបន្ទាន់ផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។

គួរជម្រាបថា សេចក្ដីជូនដំណឹងនេះត្រូវអនុវត្ដចាប់ពីម៉ោង១២ៈ០០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះតទៅ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមអានសេ​​ចក្ដីជូនដំណឹងលម្អិតខាងក្រោម៖

សេ​​ចក្ដីជូនដំណឹងលម្អិត
សេ​​ចក្ដីជូនដំណឹងលម្អិត
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T