អីយ៉ាស់! Spurs កំពុងទាក់ទងហៅគ្រូបង្វឹកនៅ Serie A រូបនេះមកដឹកនាំក្រុមបន្តពី Mason

//s9.kh1.co/e3/e397bb599f485b3a3da23fcda8fc6f207860ba7b.jpeg
កីទ្បា

 ០៦-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Spurs បានចរចាជាមួយគ្រូបង្វឹកម្នាក់នៅ Serie A

អង់គ្លេស៖ បន្ទាប់ពីប្រកាសបញ្ចប់តំណែងលោកគ្រូបង្វឹក Jose Mourinho ជាផ្លូវការ ក្លិបខ្នាយមាន់មាស Tottenham Hotspur បានបន្តស្វែងរកគ្រូបង្វឹកថ្មីមកដឹកនាំបន្ត ខណៈពេលនេះលោក Ryan Mason ធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្នរហូតដល់ចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ryan Mason
លោក Ryan Mason

ហើយយោងតាមការរាយការណ៍ Spurs បានបើកការចរចាជាមួយលោកគ្រូបង្វឹក Antonio Conte ដែលបច្ចុប្បន្នកំពុងដឹកនាំ Inter Milan ហើយលទ្ធផលឆ្ពោះទៅរកភាពវិជ្ជមានច្រើនណាស់។

លោកគ្រូបង្វឹក Antonio Conte
លោកគ្រូបង្វឹក Antonio Conte

មុនដំបូង Spurs ចង់បាន Julian Nagelsmann ជាគ្រូបង្វឹកប៉ុន្តែលោកគ្រូបែរជាចុះកុងត្រាជាមួយ Bayern Munich ឯ លោកគ្រូបង្វឹករបស់ Leicester City គឺ Brendan Rodger ក៏ចេញមុខបដិសេធ ទើបក្លិបបង្វែងដានមកតាមរកនៅ Serie A វិញម្ដង។

លោកគ្រូបង្វឹក Julian Nagelsmann
លោកគ្រូបង្វឹក Julian Nagelsmann

សារព័ត៌មាន Corriere dello Sport បានបង្ហើបឲ្យដឹងថា Spurs បានទាក់ទងទៅលោកគ្រូ  Conte ដែលបានដឹកនាំឲ្យ Inter Milan ឈ្នះពាន Serie A កាលពីពេលថ្មីៗទៅនេះខណៈកុងត្រារបស់លោកគ្រូជាមួយក្លិប នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ។

លោកគ្រូបង្វឹក Antonio Conte
លោកគ្រូបង្វឹក Antonio Conte

លោកគ្រូ Conte ធ្លាប់រិះគន់ថ្នាក់ដឹកនាំរបស់ Inter Milan រឿងមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញយកកីឡាករដែលលោកគ្រូត្រូវការ។

លោកគ្រូបង្វឹក Antonio Conte
លោកគ្រូបង្វឹក Antonio Conte

Conte ធ្លាប់ដឹកនាំ Chelsea បានពីរឆ្នាំដោយបានឈ្នះពាន Premier League ឲ្យក្លិបទៀតផង ដូច្នេះលោកគ្រូចង់វិលត្រឡប់ទៅដឹកនាំនៅ Premier League វិញ ប៉ុន្តែយ៉ាងណាក៏លោកគ្រូនៅតែស្មោះត្រង់នឹង Inter Milan ហើយចង់ពិភាក្សាជាមួយប្រធានក្លិបលោក Steven Zhang សិនថាតើ Inter Milan មានគម្រោងទិញយកកីឡាករតាមដែលលោកគ្រូស្នើសុំឬអត់៕

លោកគ្រូបង្វឹក Antonio Conte កាលដឹកនាំ Chelsea 
លោកគ្រូបង្វឹក Antonio Conte កាលដឹកនាំ Chelsea 

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T