អភិបាលរងរាជធានីភ្នំពេញ៖ ក្នុងកាលៈទេសៈពេលនេះ ពុំទាន់អនុញាតឱ្យបើកផ្សារឡើងវិញបានទេ ខណៈអ្នកលក់ជុំវិញពេទ្យលោកសង្ឈ ឆ្លងកូវីដ១៩

//s9.kh1.co/2e/2e3a0a4f3044a5c9718cf1730395a89b9c542ede.jpg
សង្គម

 ០៦-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រឿង​ផ្សារ​មិន​ទាន់​អនុញ្ញាត​ឱ្យ​បើក​ទេ ខណៈ​រក​ឃើញ​អ្នកលក់​ជុំវិញ​ពេទ្យ​លោកសង្ឃ​១០០% សុទ្ធតែ​ឆ្លង​កូ​វី​ដ និង​តាម​មន្ទីរពេទ្យ​ផ្សេង​ទៀត

រាជធានីភ្នំពេញ៖ យោងតាមផ្សាយផ្ទាល់នៅផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានប្រកាសប្រាប់ឱ្យដឹងថា នាពេលបច្ចុប្បន្នស្ថិតនៅកាលៈទេសបែបនេះ គឺផ្សារនៅក្នុងរាជធានីភ្នំពេញគឺមិនទាន់ត្រូវបានអនុញាតឱ្យដំណើរនោះទេ ដោយសារពុំទាន់សុវត្ថិភាព១០០ ភាគរយ នៅឡើយ ព្រោះកន្លងមក អ្នកលក់ដូរជុំវិញមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនឬ ពេទ្យលោកសង្ឃ និង អ្នកលក់នៅជុំវិញមន្ទីរពេទ្យកាល់ម៉ែតមួយចំនួន ត្រូវបានរកឃើញឆ្លងវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 លោក កើត ឆែ បានមានប្រសាសន៍ថា កាលពីកន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងហើយថា ការប្រយុទ្ធជាមួយនឹងវីរុសកូវីដ១៩នេះ គឺពិបាកជាងធ្វើសង្គ្រាមទៅទៀតដោយសារតែវីរុសនេះមើលមិនឃើញឡើយ។

លោក​​អភិបាលរាជធានីភ្នំពេញរូបនេះ បានបន្ថែមទៀត​ថា៖ ដូច្នេះ​នា​ពេល​នេះ​គឺ​មិន​ទាន់​អាច​បើក​ដំណើរការ​ផ្សារ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​បាន​នៅឡើយ​ទេ រង់ចាំ​ឱ្យ​មាន​សុវត្ថិភាព​សិន​ទើប​អាច​ឱ្យ​បើក​ដំណើរការ​បាន ព្រោះ​អ្នក​លក់ដូរ​មួយ​ចំនួន​ធំ ជា​ពិសេស​អ្នក​លក់ដូរ​ជុំវិញ​មន្ទីរពេទ្យ​លោកសង្ឃ​គឺ ១០០ ភាគរយ​កើត​កូ​វី​ដ​-១៩ ទាំងអស់ ដូច្នេះ​វីរុស​នេះ គឺ​យើង​មិន​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេរ​នោះ​ទេ ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
ផ្សារធំថ្មី
ផ្សារធំថ្មី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T