Spurs ចង់ទាក់ទងនាំគ្រូបង្វឹកជនជាតិអុីតាលីម្នាក់មកជំនួសកន្លែងលោក Jose Mourinho

//s9.kh1.co/72/7264935bfef91425c0428e4d19f23144aa4143c5.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្លឹបមាន់ខ្នាយមាស់ Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានធ្វើកិច្ចចរចាប្រកបដោយផ្លែផ្កានិងគួរឱ្យចាប់អារម្មណ៍ជាមួយនឹងគ្រូបង្វឹកលោក Antonio Conte

បរទេស៖ ក្លិបមាន់ខ្នាយមាស់ Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានធ្វើកិច្ចចរចាប្រកបដោយផ្លែផ្កានិងគួរឱ្យចាប់អារម្មណ៍ជាមួយនឹងគ្រូបង្វឹកលោក Antonio Conte ដែលកំពុងដឹកនាំនៅក្លិប Inter Milan អំពីលទ្ធភាពនៃការមកដឹកនាំ Spurs ជំនួសកន្លែងលោក Jose Mourinho

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Antonio Conte
Antonio Conte
Morinho និង Conte
Morinho និង Conte

Spurs កំពុងតាមរកអ្នកជំនួសលោក Mourinho ហើយឈ្មោះគ្រូបង្វឹកមួយចំនួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំណែងនេះចាប់តាំងពីគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃទី ១៩ ខែមេសា មកម្ល៉េះ។ យោងតាមសារព័ត៌មាន Corriere dello Sport បាន ឲ្យដឹងថាបច្ចុប្បន្ន Tottenham បានពិភាក្សាជាមួយ Conte ហើយបុរសវ័យ ៥១ ឆ្នាំរូបនេះត្រូវបានគេគិតថាមានគំនិតបើកចំហក្នុងការវិលទៅដឺកនាំនៅ Premier League វិញ។

Morinho និង Conte
Morinho និង Conte

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានដឹកនាំក្រុម Inter រហូតដល់ឆ្នាំ ២០២០-២១ នៃក្របខ័ណ្ឌ Serie A ប៉ុន្តែមានការសង្ស័យលើអនាគតដ៏វែងឆ្ងាយរបស់គាត់នៅឯកីឡាដ្ឋាន San Siro ដោយសារតែមានទំនាក់ទំនងតានតឹងជាមួយគណៈគ្រប់គ្រងរបស់ក្លិប។ របាយការណ៍ដដែលបានអះអាងថាការផ្ទេរប្រាក់អាចត្រូវបានកំណត់ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្រុមអ៊ីតាលីហើយទ្វារត្រូវចំហរចោលសម្រាប់លោក Conte ដើម្បីធ្វើឱ្យការផ្លាស់ប្តូរត្រឡប់ទៅអង់គ្លេសវិញ។

Conte
Conte

គួររំលឹកផងដែរថា អតីតគ្រូបង្វឹកជម្រើសជាតិអ៊ីតាលីរូបនេះធ្លាប់បានគ្រប់គ្រងក្រុមតោខៀវ Chelsea នៅចន្លោះឆ្នាំ ២០១៦ និង ២០១៨ ដោយដឹកនាំក្រុមតោខៀវគ្រងជើងឯក Premier League មួយដងនិងឈ្នះពានរង្វាន់ FA Cup មួយដងអំឡុងពេលគាត់ដឹកនាំ៕

Morinho និង Conte
Morinho និង Conte
Morinho និង Conte
Morinho និង Conte
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T