ផ្ទុះការចាប់អារម្មណ៍ម៉ូតសម្លៀកបំពាក់ រ៉េត សារីតាទាំង១០ឈុត សាមញ្ញៗតែបង្កប់ភាពថ្លៃថ្នូរ

//s9.kh1.co/0a/0adda71c41dbb5e3868d8fe2623977a2721b5ac0.jpg
តារា & កម្សាន្ដ

 ០៦-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ធម្មតាទេ ដែលអ្នកគាំទ្រទាំងអស់ តែងផ្តោតការចាប់អារម្មណ៍នឹងឈុត បវរកញ្ញាតំណាងប្រទេស បានស្លៀកបង្ហាញ មុនពេលថ្ងៃប្រកួត

រាជធានីភ្នំពេញ ៖ កាន់តែកៀកហើយ នៅមិនសល់ប៉ុន្មានថ្ងៃទៀតទេ ការប្រកួតសម្រស់ថ្នាក់ពិភពលោក ប្រចាំឆ្នាំ២០២០នេះ នឹងចាប់ផ្តើមប្រារព្ធឡើង ក្នុងនោះ ក៏មានវត្តមានកម្ពុជាផងដែរ ដោយបវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា រ៉េត សារីតា ត្រូវបានអ្នកគាំទ្រ ទាំងក្នុងនិងក្រៅ ដាក់ការរំពឹងខ្ពស់ខុសពីឆ្នាំនានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អ្នកគាំទ្រការប្រកួតសម្រស់នេះ ទាំងអស់ តែងផ្តោតការចាប់អារម្មណ៍នឹង សម្លៀកបំពាក់គ្រប់ឈុត ដែលបវរកញ្ញាតំណាងប្រទេសនីមួយៗ បានស្លៀកបង្ហាញ ចាប់តាំងពី ត្រៀមហោះហើរចេញពីប្រទេសកំណើត។

យ៉ាងណាក្តី ប្រសិនបើយើងងាកទៅមើល បវរកញ្ញាកម្ពុជា កញ្ញា រ៉េត សារីតាវិញ ក៏មិនធម្មតាដែរ បើទោះបី ក្រឡេកទៅវា ហាក់បី ដូចជាសាមញ្ញបន្តិចមែន តែឈុតទាំងនេះ ពិតជា បង្កប់ភាពថ្លៃថ្នូរ សាកសមបំផុតជាមួយ អត្តចរិតស្រគត់ស្រគុំ សុភាពរម្យទម របស់បវរកញ្ញាតំណាងប្រទេសយើង ដែលនេះ កាន់តែធ្វើឲ្យ មហាជនចាប់អារម្មណ៍ គ្រប់ៗគ្នា មិនតែប៉ុណ្ណោះ ថែមទៀត ​ផ្ទុះការសរសើរពេញបណ្តាញសង្គម ដោយមានការស៊ែ និងឡាយ យ៉ាងច្រើន ផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រ៉េត សារីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T