ចង់ដឹងអត់ថាលោកគ្រូ Mourinho ទទួលបានប្រាក់ឈ្នួលនៅ Roma តិចឬច្រើនជាង កាលនៅ Spurs?

//s9.kh1.co/7a/7a7ab7a8e867bc384f2387269eecd772e84c09d1.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មកដឹងពីប្រាក់ឈ្នួលដែលលោកគ្រូ Mourinho ទទួលបាននៅ Spurs

អ៊ីតាលី៖ ថ្មីៗនេះ ក្លិប AS Roma នៅអ៊ីតាលី បានប្រកាសជាផ្លូវការថា អតីតគ្រូបង្វឹករបស់ក្លិបខ្នាយមាន់មាស Tottenham Hotspur គឺ Jose Mourinho នឹងចូលកាន់តំណែងជាគ្រូបង្វឹកថ្មីជាផ្លូវការចាប់ពីរដូវកាលក្រោយទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

កាលនៅដឹកនាំ Spurs លោកគ្រូបង្វឹកវ័យ៥៨ឆ្នាំរូបនេះបានបរាជ័យក្នុងការដឹកនាំក្រុមឲ្យធ្លាក់ចេញពីពាន Europa League ខណៈ Spurs ធ្លាក់មកឈរដល់លេខរៀងទី៦ក្នុងក្របខណ្ឌ Premier League ទើបធ្វើឲ្យលោកប្រធានក្លិប Daniel Levy អស់ការអត់ធ្មត់ សម្រេចបញ្ចប់តំណែងមុនកុងត្រាតែម្ដង។

លោកគ្រូបង្វឹក Jose Mourinho កាលនៅដឹកនាំ Spurs
លោកគ្រូបង្វឹក Jose Mourinho កាលនៅដឹកនាំ Spurs

ប៉ុន្តែការដឹកនាំនៅ Roma នេះគឺលោកគ្រូទទួលបានប្រាក់ឈ្នួលតិចជាងកាលនៅ Spurs ដល់ទៅ ៣.៥លានផោន(ស្មើនឹងប្រមាណ៤.៨លានដុល្លារ) ក្នុងមួយឆ្នាំ។

លោកគ្រូបង្វឹក Jose Mourinho កាលនៅដឹកនាំ Spurs
លោកគ្រូបង្វឹក Jose Mourinho កាលនៅដឹកនាំ Spurs

ដោយឡែក សម្រាប់កុងត្រានៅក្លិប Roma គឺ លោកគ្រូព្រមព្រៀងដឹកនាំរហូតដល់ឆ្នាំ២០២៤ ដោយទទួលបានប្រាក់ឈ្នួល ៦.៥លានផោន(ស្មើនឹងប្រមាណ៩លានដុល្លារ) ក្នុងមួយរដូវកាល។

លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

យ៉ាងណាមិញ Roma ផ្ដល់លក្ខខណ្ឌពិសេសមួយទៀតគឺ លោកគ្រូ Mourinho នឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែមទៀតបើសិនដឹកនាំ Roma ឲ្យឈ្នះពានក្នុងលីគ Serie A និងពានអន្តរជាតិផ្សេងទៀត។

ក្លិប AS Roma
ក្លិប AS Roma

ប៉ុន្តែ Spurs នៅតែបន្តផ្ដល់ប្រាក់ខ្លះៗដល់លោកគ្រូ ដោយសារតែលោកគ្រូចុះកុងត្រាជាមួយ Spurs រហូតដល់ឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណាឲ្យលោកគ្រូទទួលបានប្រាក់ក្នុងចំនួនដូចកាលដឹកនាំនៅ Spurs ។

លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

សារព័ត៌មាន Sky Italia បានបង្ហើបឲ្យដឹងថា Roma ពិតជាភ្ញាក់ផ្អើលណាស់ពេល Jose Mourinho ទទួលយកការងារនេះ ទើបថ្នាក់ដឹកនាំរបស់ Roma បានហោះហើរទៅអង់គ្លេសដើម្បីចរចាគ្នានៅផ្ទះរបស់លោកគ្រូតែម្ដង៕

ក្លិប AS Roma
ក្លិប AS Roma

ប្រភពdailymail

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T