អង់គ្លេស៖ សំណួរមួយដែលអ្នករាល់គ្នាក្នុងពិភពបាល់ទាត់ មិនថាកីឡាករ អ្នកគាំទ្រ គ្រូបង្វឹក ឬសូម្បីអ្នកវិភាគបាល់ទាត់តែងតែជួបគឺ តើ រវាង ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo តើម្នាក់ណាដែលល្អជាង?

ហើយឥលូវនេះ ខ្សែបម្រើ Paul Pogba នៃក្លិបបិសាចក្រហម Manchester United បានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនលើរឿងនេះផងដែរ។



Pogba បានបង្ហើបយ៉ាងច្បាស់ថា រូបគេមិនអាចនិយាយបានថាអ្នកណាល្អជាងអ្នកណានោះឡើយ ព្រោះទាំង Messi និង Ronaldo សុទ្ធតែមានលក្ខណៈពិសេសខុសៗពីគ្នាដោយគេបានថ្លែងក្នុងកម្មវិធីឆ្លើយសំណួររបស់ Man UTD ថា៖
វាជាសំណួរល្អតែមើលទៅរាងពិបាកបន្តិច ការពិតខ្ញុំគិតថាគ្មានកីឡាករណាល្អជាងកីឡាករណានោះឡើយ។ពួកគេជាកីឡាករពីរផ្សេងគ្នា ជាកីឡាករពីររូបដែលផ្ដល់ភាពរីករាយនៅពេលអ្នកមើលបាល់ទាត់។ មនុស្សគ្រប់គ្នាតែងមានមតិយោបល់និងការយល់ឃើញខុសគ្នាតែសម្រាប់ខ្ញុំ ពួកគេជាវីរបុរសទាំងពីរនាក់ហើយគ្មានអ្នកណាល្អជាងអ្នកណានោះឡើយ។ គឺគ្រាន់តែជាមនុស្សពីរនាក់ដែលធ្វើឲ្យកីឡាករនិងអ្នកគាំទ្រផ្សេងទៀត រីករាយក្នុងការទស្សនាពួកគេ។

គួរបញ្ជាក់ផងដែរថា Lionel Messi និង Cristiano Ronaldo ធ្វើជាគូប្រជែងលើទីលានបានសរុបទាំងអស់៣៦ប្រកួត ដោយក្នុងនោះ Messi រកបាន ២២គ្រាប់ និងបញ្ជូនបាល់បាន១២គ្រាប់ឯ Ronaldo រកបាន២១គ្រាប់ និងបញ្ជូនបាល់១គ្រាប់៕


ប្រភព៖ mirror
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload