មកទល់ពេលនេះ ខេត្តទាំងនេះ ប្រកាស តម្រូវឲ្យធ្វើចត្តាឡីស័កជាមុនសិន មុនចូលក្នុងបវិវេណខេត្តនោះ

//s9.kh1.co/1d/1d498ccf32e261b259c1c35b015a6f2122dab29c.jpg
សង្គម

 ០៦-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

មកទល់ពេលនេះ ខេត្តទាំំងនេះ បានធ្វើសេចក្តីជូនដំណឹង តម្រូវឲ្យ ប្រជាជនត្រូវធ្វើចត្តាឡីស័កជាមុនសិន មុននឹង ចូលក្នុងខេត្តទាំងនោះ

រាជធានីភ្នំពេញ ៖ ដោយសារមើលឃើញថា ការបិទខ្ទប់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនោះ ប្រាកដជាមាន បងប្អូនមួយចំនួន នឹងចាកចេញពី រាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនោះ អាជ្ញាធរខេត្តទាំំងនេះ បានប្រកាសនូវ សេចក្តីជូនដំណឹង ពីការតម្រូវឲ្យធ្វើចត្តាឡីស័ក ជាមុនសិន មុននឹងអនុញ្ញាតឲ្យចូលក្នុងមូលដ្ឋាន ដើម្បីការពារទុកជាមុន នូវការរីករាលដាលឆ្លង ដោយអចេតនាណាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ គឺមានខេត្តចំនួន ៣ហើយ ដែលបានដាក់ចេញ នូវសេចក្តីជូនដំណឹងបែបនេះ ៖

១.ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង "ចំពោះអ្នកដែលធ្វើដំណើរមកពីបណ្តារាជធានីភ្នំពេញ-ខេត្តផ្សេងៗ ចូលមកកាន់ទឹកដី ខេត្តព្រៃវែង ដាច់ខាតត្រូវ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងត្រូវពិនិត្យសំណាក សូមសាធារណជនទាំងអស់ មេត្តាជ្រាប"។

២.ខេត្តពោធិ៍សាត់ ៖ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងខេត្តពោធិ៍សាត់ មេត្តាជ្រាបថា ដោយសារស្ថានភាពនៃការឆ្លង ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ និងដើម្បីទប់ស្កាត់ បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ លើសពីនេះ ដើម្បីកុំឲ្យមានការឆ្លងរាលដាល ក្នុងភូមិសាស្ត្រខេត្តនោះ រដ្ឋបាលខេត្តបាន រឹតបន្តិចការធ្វើចរាចរណ៍ ចាប់ពីម៉ោង២០ ដល់ម៉ោង៥ ហើយ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ត្រូវសហការជាមួយមន្ទីរសុខាភិបាលខេត្ត ធ្វើការត្រួតពិនិត្យសុខភាពបងប្អូន ដែលវិលត្រលប់ពី​រាជធានី-ខេត្ត ដែលបិទខ្ទប់ នៅតាមមណ្ឌលសុខភាព ប៉ុស្ត៍សុខាភាព ដើម្បីវាយតម្លៃ តាមបច្ចេកទេសសុខាភិបាលជាកំហិត និងបញ្ជូនទៅធ្វើចត្តាឡីសូក នៅមណ្ឌលចត្តាឡីស័ក ដែលបានកំណត់។

៣.ខេត្តត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់យ៉ាងច្បាស់យ៉ាងដូច្នេះថា "ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន មកធ្វើការ ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាកំហិត!!" នេះជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ សូមបងប្អូនពលរដ្ឋមេត្តាជ្រាប និងជួយផ្សព្វផ្សាយបន្តផង សូមអរគុណ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោ​ម ៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T