អតីតប្រធានក្លិប Inter លើកទឹកចិត្តក្លិបឲ្យនាំយកកូនក្រុមតោខៀវមួយរូប ដើម្បីសម្រេចរឿងមួយ

//s9.kh1.co/49/495e520a35b95b37abd75b201860cf6cdebd23e9.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អតីតប្រធានក្លឹប Inter លើកទឹកចិត្តក្លឹបឲ្យនាំយកកូនក្រុមតោខៀវមួយរូប ដើម្បីសម្រេចរឿងមួយ

បរទេស៖ បន្ទាប់ពី Inter Milan បានឈ្នះពានរង្វាន់ Serie A ក្រោយខកខានអស់ជាច្រើនឆ្នាំ លោក Massimo Moratti ដែលជាអតីតប្រធានក្លឹប Inter ក៏បានចេញមុខមកនិយាយដើម្បីអបអរសាទរពីភាពជោគជ័យមួយនេះផងដែរ ។ ទទ្ទឹមនឹងនេះ លោកក៏បាននិយាយពីការប្រកួតប្រជែងរបស់ Inter នៅក្នុងទ្វីបអឺរ៉ុបផងដែរ។ លោកបាននិយាយថា នៅពេលនេះ Inter Milan អាចទទួលបានជោគជ័យនៅក្នុងស្រុកហើយ ក៏ប៉ុន្តែដើម្បីជោគជ័យនៅក្នុងការប្រកួតប្រជែងពានរង្វាន់ទ្វីបអឺរ៉ុបដូចជា UEFA Champion League ពួកគេនៅត្រូវធ្វើការជាច្រើនទៀត ។ លោកបានបន្តដែរថា ជាដំបូងពួកគេត្រូវនាំយកកីឡាករ N'Golo Kante មកចូលរួមព្រោះរូបគេជាកីឡាករដែលមានអ្វីៗគ្រប់យ៉ាងសម្រាប់នាំផ្លូវ Inter រកភាពជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ N'Golo Kante
កីឡាករ N'Golo Kante

លើសពីនេះទៅទៀត គាត់ក៏បានបញ្ជាក់ដែរថា លោកជាអ្នកគាំទ្ររបស់ Kante ម្នាក់ហើយលោកនឹងរីករាយប្រសិនបើរូបគេពិតជាចូលរួមជាមួយ Inter មែន៕

កីឡាករ N'Golo Kante
កីឡាករ N'Golo Kante
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T