អីយ៉ាស់! ខ្សែប្រយុទ្ធរូបនេះបានចាប់ផ្ដើមស្វែងរកផ្ទះនៅក្រុង បាសេឡូណា ហើយក្រោយព្រមព្រៀងផ្ទេរមក Barca

//s9.kh1.co/38/388bfe0413ad59d2a35b31ce91c11bda06a028f7.jpeg
កីទ្បា

 ០៥-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធនៅ Ligue 1 ម្នាក់ចាប់ផ្ដើមស្វែងរកផ្ទះថ្មីនៅ Barcelona

បារាំង៖ យោងតាមការរាយការណ៍ ខ្សែប្រយុទ្ធ Memphis Depay ដែលបច្ចុប្បន្នលេងឲ្យក្លិបបារាំង Lyon បានចាប់ផ្ដើមស្វែងរកផ្ទះថ្មីសម្រាប់ស្នាក់នៅឯទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ បណ្ដើរៗហើយ បន្ទាប់ពីរូបគេបានព្រមព្រៀងទទួលយកសំណើរបស់ Barcelona ដោយសុខចិត្តឲ្យក្លិបកាត់ប្រាក់ឈ្នួលទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

Depay នឹងផុតកុងត្រាជាមួយ Lyon នៅចុងបញ្ចប់រដូវកាលនេះហើយ ទើបគេគ្រោងនឹងផ្ទេរទៅទឹកដី Camp Nou ដោយគ្មានតម្លៃខ្លួន ព្រោះគេចង់មកលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ronald Koeman ដែលធ្លាប់ជាអតីតគ្រូ-សិស្សនៅ ជម្រើសជាតិហូឡង់។

ខ្សែប្រយុទ្ធ Memphis Depay និងលោកគ្រូបង្វឹក Ronald Koeman 
ខ្សែប្រយុទ្ធ Memphis Depay និងលោកគ្រូបង្វឹក Ronald Koeman 

សារព័ត៌មាន Mundo Deportivo បានបង្ហើបថា កីឡាករវ័យ២៧ឆ្នាំរូបនេះពិតជាបានស្វែងរកផ្ទះដ៏ប្រណីតនៅម្ដុំ Pedralbes សម្រាប់ស្នាក់នៅពិតមែនដោយ Depay បានមកដល់ទីនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសារផ្ទាល់តែម្ដង មុននឹងត្រូវត្រឡប់ទៅ Lyon វិញដើម្បីប្រកួតជាមួយក្លិប AS Monaco ដែលរូបគេបានរួមចំណែកស៊ុតបាន១គ្រាប់និងបញ្ជូនមួយគ្រាប់ផងដែរ។

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

យ៉ាងណាមិញ មិនមែនមានតែ Barcelona មួយទេដែលចង់បាន Depay ពោលគឺក្លិបធំៗនៅអឺរ៉ុបផ្សេងទៀតដូចជា Atletico Madrid, Juventus និង Inter Milan សុទ្ធតែចាប់អារម្មណ៍ចង់បានគេទាំងអស់។

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

ទូរទស្សន៍របស់កាតាឡាន់ Esport3 បានរាយការណ៍ថា Depay បានពិភាក្សាជាមួយ Barcelona ប៉ុន្តែក្លិបនឹងផ្ដល់ប្រាក់ឈ្នួលដល់គេមិនច្រើនជាង Atletico Madrid,Juventus និង Inter Milan ឡើយប៉ុន្តែ Depay បានប្តេជ្ញាចិត្តចង់ផ្លាស់ទៅ Barcelona ។

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

គួររម្លឹកផងដែរថានៅរដូវកាលនេះ Memphis Depay បានស៊ុតបញ្ចូលទី២១គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៣៨ប្រកួតនិងបញ្ជូនបាក់ចំនួន១០គ្រាប់ផងដែរ៕ 

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

ប្រភពdailymail

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T