មិនត្រឹមតែទៅតវ៉ាបង្អាក់ការប្រកួតនៅ Old Trafford ទេ អ្នកគាំទ្រ Man UTD គ្រោងនឹងធ្វើបែបនេះថែមទៀត

//s9.kh1.co/ad/ad32b40613d239449a6e4cf3757b0ffec87d504a.jpeg
កីទ្បា

 ០៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកគាំទ្រ Man UTD គ្រោងនឹងចូលទៅបង្អាក់ខានការប្រកួតពីរទៀត

អង់គ្លេស៖ ប្រិយមិត្តអ្នកគាំទ្របាល់ទាត់ទាំងអស់ប្រហែលជាបានជ្រាបហើយថា ថ្មីៗនេះអ្នកគាំទ្ររបស់ក្លិបបិសាចក្រហម Manchester United បានសម្រុកចូលទៅលុកលុយដល់ក្នុងកីឡដ្ឋាន Old Trafford ដើម្បីតវ៉ាទាមទារឲ្យលោក Joel Glazer និងថ្នាក់ដឹកនាំដែលពាក់ព័ន្ធប្រញាប់ចុះចេញពីតំណែងនិងលក់ក្លិបនេះទៅឲ្យអ្នកផ្សេង ធ្វើឲ្យការប្រកួតរវាង Manchester United និង Liverpool ត្រូវបានផ្អាកបណ្ដោះអាសន្នដោយសារមានភាពវឹកវរខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកគាំទ្រ Man UTD ចូលតវ៉ា
អ្នកគាំទ្រ Man UTD ចូលតវ៉ា
អ្នកគាំទ្រ Man UTD ចូលតវ៉ា
អ្នកគាំទ្រ Man UTD ចូលតវ៉ា

ហ្វូងអ្នកគាំទ្រអស់ទាំងនោះក៏បានព្យាយាមចូលទៅក្នុងសណ្ឋាគារ Lowry ដែលកីឡាករស្នាក់នៅដែរ ប៉ុន្តែត្រូវប៉ូលិសរារាំងខណៈការតវ៉ានេះអាចបណ្ដាលឲ្យក្លិប Man UTD ត្រូវកាត់ពិន្ទុដោយស្វ័យប្រវត្ត័។

កីឡាករ Man UTD មើលភាពវឹកវរពីខាងក្នុងបន្ទប់
កីឡាករ Man UTD មើលភាពវឹកវរពីខាងក្នុងបន្ទប់
ទិដ្ឋភាពនៅមុខសណ្ឋាគារ Lowry
ទិដ្ឋភាពនៅមុខសណ្ឋាគារ Lowry

យ៉ាងណាមិញយោងតាមសារព័ត៌មាន The Times បានបង្ហើបឲ្យដឹងថា ហ្វូងអ្នកគាំទ្ររបស់បិសាចក្រហម គ្រោងនឹងចូលទៅរំខានការប្រកួតដល់ក្នុងកីឡដ្ឋាន Old Trafford សាជាថ្មីម្ដងទៀត ដែលលើកនេះ Man UTD ត្រូវបើកទ្វារស្វាគមន៍ក្លិបកញ្ជ្រោង Leicester City នៅថ្ងៃទី១៣ខែ មេសា ខាងមុខនេះ។

អ្នកគាំទ្រ Man UTD ចូលតវ៉ា
អ្នកគាំទ្រ Man UTD ចូលតវ៉ា

ក្រៅពីនោះ បើសិនក្របខណ្ឌ Premier League ប្រកាសរើសថ្ងៃប្រកួតសាជាថ្មីរវាង Manchester United និង Liverpool នោះអ្នកគាំទ្រគ្រោងនឹងចូលទៅរំខានម្ដងទៀតដែរ។

អ្នកគាំទ្រ Man UTD ចូលតវ៉ា
អ្នកគាំទ្រ Man UTD ចូលតវ៉ា

ពួកគេធ្វើបែបនេះដើម្បីរំខានក៏ដូចជាដាក់សំពាធឲ្យ លោក Joel Glazer ព្រមលក់ក្លិបសំណព្វរបស់ពួកគេព្រោះអ្នកគាំទ្រគិតថា Joel Glazer មិនស្រឡាញ់ក្លិបនោះឡើយ គឺគ្រាន់តែចង់បានប្រាក់ចំណូលមហាសាលដែលក្លិបរកបានប៉ុណ្ណោះ។

លោក Joel Glazer
លោក Joel Glazer

គួររម្លឹកផងដែរថា ដើមហេតុនៃការផ្ទុះការតវ៉ានេះក៏ដោយសារ Manchester United បានប្រកាសចូលរួមក្នុង European Super League ដែលបង្កើតដោយ Florentino Perez ហើយបើទោះបីជា Man UTD ប្រកាសដកខ្លួនហើយក៏ដោយក៏កំហឹងរបស់អ្នកគាំទ្រមិនរសាយដែរ៕

អ្នកគាំទ្រ Man UTD ចូលតវ៉ា
អ្នកគាំទ្រ Man UTD ចូលតវ៉ា

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T