Robin Van Persie ទទួលបានការងារថ្មីជាមួយក្លិប Feyenoord បន្ទាប់ពីចូលនិវត្តន៍អស់រយ:ពេល២ឆ្នាំ

//s9.kh1.co/bb/bb286b11b499645c915a7becfa6140891f880918.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Robin Van Persie ទទួលបានការងារថ្មីជាក្លិប Feyenoord បន្ទាប់ពីចូលនិវត្តន៍ឆ្នាំអស់រយ:ពេល២ឆ្នាំ ។

បរទេស៖ កីឡាករសញ្ជាតិហូឡង់ Robin van Persie បានយល់ព្រមចុះកុងត្រាក្លាយជាជំនួយការគ្រូបង្វឹកផ្នែកយុវជន Feyenoord អាយុក្រោម ១៦ឆ្នាំចាប់ពីរដូវកាលក្រោយ ហើយកូនប្រុសរបស់គាត់ឈ្មោះ Shaqueel ក៏កំពុងហ្វឹតហាត់នៅទីនោះផងដែរ។ អតីតខ្សែប្រយុទ្ធក្រុម Arsenal និងក្រុមបិសាចក្រហម Manchester United រូបនេះក៏ត្រូវបានក្លិបជួលឲ្យធ្វើការក្រៅម៉ោងដើម្បីបង្វឹកខ្សែប្រយុទ្ធក្រុមឈុតធំ Feyenoord Rotterdam ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Robin van Persie
Robin van Persie

បន្ទាប់ពីស៊ុតបញ្ចូលទីបាន ១៤៤ គ្រាប់ក្នុង Premier League ក្នុងចំណោម ២៨០ ប្រកួតលោក Van Persie បានបញ្ចប់អាជីពរបស់លោកនៅឯក្លិបកុមារភាពរបស់លោកគឺក្លិប Feyenoord ។ ការផ្លាស់ប្តូរនេះនឹងមានន័យថាអតីតខ្សែប្រយុទ្ធហូឡង់រូបនេះនិងត្រូវធ្វើការជាមួយកូនប្រុសរបស់គាត់ឈ្មោះ Shaqueel ដែលបានដើរតាមគន្លងឪពុករបស់គាត់នៅលើទីលាន។ Shaqueel ដែលមានអាយុទើបតែ ១៤ ឆ្នាំបានចូលរួមជាមួយក្រុមយុវជនរបស់ Feyenoord ក្នុងឆ្នាំ ២០១៧ ហើយគាត់គឺជាក្មេងម្នាក់មានទេពកោសល្យវ័យក្មេងបំផុតនៅក្នុងបាល់ទាត់នៃប្រទេសហូឡង់៕

Shaqueel កូនប្រុសរបស់កីឡា Van Persie
Shaqueel កូនប្រុសរបស់កីឡា Van Persie
Vorn Sivchhay
VORN SIVCHHAY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T