អ្នកអត្ថាធិប្បាយម្នាក់របស់ CBS សុំទោសចំពោះសម្ដីរើសអើងពូជសាសន៍ទៅលើ Di María រឿងកាតក្រហម ដែលថា....

//s9.kh1.co/b8/b8a208e8dfdf57bfbc6e4e549edf5707b8cb6de8.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកអត្ថាធិប្បាយម្នាក់របស់ CBS សុំទោសចំពោះសម្ដីរើសអើងពូជសាសន៍ទៅលើ Di María រឿងកាតក្រហម ដែលថា “នេះជានិស្ស័យរបស់ពួកឡាទីន”

អឺរ៉ុប៖ អំឡុងការប្រកួតជើងទី ២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League រវាងក្រុម Manchester City និង Paris Saint-Germain កាលពីថ្ងៃអង្គារ អ្នកអត្ថាធិប្បាយការប្រកួតរបស់ព័ត៌មាន CBS លោក Jim Beglin បានស្ដីបន្ទោសទៅ Ángel Di María របស់ PSG ថានេះជា "និស្ស័យរបស់ពួកឡាទីន" នៅពេលរូបគេត្រូវបានពិន័យផ្តល់កាតក្រហម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ángel Di María
Ángel Di María

Di María ត្រូវបានបណ្តេញចេញនៅនាទីទី ៦៩ សម្រាប់ការជាន់ជើងកីឡាករ Fernandinho របស់ក្រុម Manchester City បន្ទាប់ពីអ្នកទាំង ២ បានប៉ះទង្គិចគ្នានៅក្រៅខ្សែ។

លោក Beglin បានសង្កត់ធ្ងន់ថា នេះជា "និស្ស័យរបស់ពួកឡាទីន" នៅពេលដែលម៉ាស៊ីនថតបានបង្ហាញ Di María ដើរចេញពីទីលាន។

Beglin បានសុំទោសវិញ នៅប្រហែល ១០ នាទី ក្រោយមក ដោយនិយាយថា "នៅពេល Di María ត្រូវបានបណ្តេញចេញ ខ្ញុំបានពិពណ៌នាដោយប្រើពាក្យ "ឡាទីន"។ ចំពោះអ្នកណាឡាទីននាផ្សេងដែលមានអារម្មណ៍មិនល្អ - "ខ្ញុំសូមទោសដោយស្មោះ" នេះបើយោងតាម Yahoo Sports ។

Ángel Di María
Ángel Di María

ក្រោយមក Beglin បានចេញសេចក្តីថ្លែងការណ៍សុំទោសតាមរយៈគណនី Twitter របស់គាត់។

Beglin បានសរសេរថា "ខ្ញុំសូមអភ័យទោសចំពោះការលើកឡើងនូវពាក្យពេចន៍មិនសមរម្យរបស់ខ្ញុំអំឡុងការប្រកួតក្របខ័ណ្ឌ Champions League រវាងក្រុម Manchester City និង Paris Saint Germain ។ ខ្ញុំបានប្រើការប្រកាន់ពូជសាសន៍ខុស។ នេះមិនសមរម្យនិងមិនអាចទទួលយកបានទេ" ។ ពាក្យសម្ដីមានឥទ្ធិពលខ្លាំងហើយខ្ញុំយល់ច្បាស់ពីភាពធ្ងន់ធ្ងរនៃអ្វីដែលខ្ញុំបាននិយាយនៅពេលដែល Angel Di Maria ត្រូវបានបណ្តេញចេញ។

Ángel Di María
Ángel Di María

គួរបញ្ជាក់ផងដែរថា ក្រុម Manchester City បានឈ្នះការប្រកួត ២-០ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន Ataturk Olympic Stadium ក្នុងទីក្រុង Istanbul ប្រទេសតួកគីនៅថ្ងៃសៅរ៍ទី ២៩ ខែឧសភា៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T