ស្ងាត់ៗ ប្រទេសក្បែរខាងកម្ពុជាមួយនេះ រកឃើញវីរុសប្រភេទថ្មីមកពីឥណ្ឌា​

//s9.kh1.co/91/91dfa657ec4b4c30f36854f122b79bf2877f9521.jpg
សង្គម

 ០៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្ងាត់ៗ ប្រទេសក្បែរខាងកម្ពុជាមួយនេះ រកឃើញវីរុសប្រភេទថ្មីមកពីឥណ្ឌា​

វៀតណាម៖ យោងតាមសារព័ត៌មាននៅក្នុងស្រុកមួយរបស់វៀតណាម កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានផ្សាយឱ្យដឹងថា ប្រទេសវៀតណាមបានរកឃើញវីរុសប្រភេទថ្មីចំនួន៤ករណី ដែលនេះជាវីរុសបំប្លែងខ្លួនថ្មីមកពីប្រទេសឥណ្ឌា ដែលកំពុងវាយលុកប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប្រទេសវៀតណាមក៏បានរាយការណ៍ផងដែរអំពីការផ្ទុះការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍នាថ្ងៃអង្គារនេះ។

គួររំលឹកផងដែរ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសដែលស្ថិតនៅភាគខាងកើតប្រទេសកម្ពុជាមួយនេះ បានរក្សានូវចំនួននៃការឆ្លងជំងឺកូវីដនៅត្រឹមតែ ២,៩១០ ករណី និង មានអ្នកស្លាប់ត្រឹមតែ ៣៥នាក់ប៉ុណ្ណោះ ដោយសារតែការធ្វើចត្តាឡីស័កជាលក្ខណៈទ្រង់ទ្រាយធំ។

https://s9.kh1.co/__image/w=650,h=434,q=100/91/91dfa657ec4b4c30f36854f122b79bf2877f9521.jpg

ក្នុងនោះ អ្នកដែលបានឆ្លងវីរុសកូវីដ១៩ ប្រភេទថ្មី B.617 គឺត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ដោយអ្នកដំណើរទាំងនោះ បានធ្វើដំណើរចេញមកពីប្រទេសឥណ្ឌា ចូលមកកាន់ប្រទេសវៀតណាម ហើយក៏ត្រូវបានអាជ្ញាធរ ចាត់ឱ្យធ្វើចត្តាឡីស័ក។

ក្នុងនោះដែរ ចំណោមអ្នកដំណើរ៥នាក់ មាន៤នាក់ មានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទថ្មីនេះ និងលទ្ធផលនៃអ្នកដំណើរទី៥ ចេញលទ្ធផលតេស្តនៅពេលក្រោយ។

https://s9.kh1.co/__image/w=650,h=390,q=100/38/38fc6cd04fc6fde02f58dbebe3f23535132718e0.jpg

គួរបន្ថែមផងដែរថា ទន្ទឹមនឹងនោះដែរ ក្រោយរកឃើញបែបនេះ ភូមិមួយនៅក្នុងខេត្ត Ha Nam ជាប់ទីក្រុង​ហាណូយ ដែលមានមនុស្សប្រមាណ ១០០០នាក់ ត្រូវបានអាជ្ញាធរវៀតណាម ធ្វើការបិទខ្ទប់កាលថ្ងៃអង្គារនេះតែម្តង។

ដោយក្នុងនោះ តាមការបញ្ជាក់ពីក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថា បុរសម្នាក់ធ្វើដំណើរមកពីប្រទេសជប៉ុន រកឃើញថាវិជ្ជមានកូវីដ១៩ បន្ទាប់ពីធ្វើចត្តាឡីស័ក ១៤ថ្ងៃរួច ហើយគាត់ក៏បានចម្លងជំងឺនេះដល់គ្រួសារផងដែរ។

ប្រភព៖ medicalxpress

https://s9.kh1.co/__image/w=650,h=434,q=100/7f/7fb0128b7d6e303b8687baaf3ab8c7d8656ffd5f.jpeg
https://s9.kh1.co/__image/w=275,h=183,q=100/ec/ecf66e1852a42f0f4f8911c4b2ce2925e10dddda.jpg
https://s9.kh1.co/__image/w=650,h=434,q=100/86/863e443d813beda65a3f7aa504396dd0c06178eb.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T