ម៉េចម៉ាទេ Real! តារាជួរមុខរបស់ Real Madrid ម្នាក់ទៀតហើយដែលត្រូវអវត្តមានទល់នឹង Chelsea

//s9.kh1.co/f2/f22e2f7838825edfa848f8a9ffb4975aca71cb3d.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខ្សែការពារម្នាក់របស់ Real Madrid នឹងអវត្តមានក្នុងជំនួបជាមួយ Chelsea យប់នេះ

អេស្ប៉ាញ៖ វាជាដំណឹងអាក្រក់មួយសម្រាប់អ្នកគាំទ្រក្លិបអធិរាជស Real Madrid ក្រោយក្លិបបានចេញសេចក្ដីប្រកាសជាផ្លូវការថា ខ្សែការពារ Raphael Varane មិនអាចចូលលេងក្នុងការប្រកួតរវាង Chelsea ទល់នឹង Real Madrid បានឡើយ ដោយសារគេបានរងរបួសត្រង់សាច់ដុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានប្ដូរចេញក្នុងការប្រកួតទល់នឹង Osasuna ហើយឆ្លងកាត់ការធ្វើតេស្តយ៉ាងលំអិតបានបង្ហើបថា គេមិនអាចធ្វើដំណើរទៅទឹកដី Stamford Bridge បាននោះឡើយ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

ដំណឹងនេះអាចធ្វើឲ្យលោកគ្រូបង្វឹក Zinedine Zidane ឈឺក្បាលព្រោះខ្សែបម្រើ Lucas Vazquez និង Dani Carvajal ក៏មិនអាចមានមុខក្នុងការប្រកួតនេះដែរ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

ក្លិប Real Madrid បានប្រកាសទាក់ទងនឹងស្ថានភាពរបស់ Varane ថា៖

បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តរួចមក ពួកយើងសូមបញ្ជាក់ថាខ្សែការពារ Raphel Varane មានបញ្ហារបួសត្រង់សាច់ដុំ។ 

ក្លិប Real Madrid 

យ៉ាងណាមិញ Real Madrid នៅមានរបាំងការពារដ៏រឹងមាំពីរនេះទៀតព្រោះទាំង Ramos និង Mendy សុទ្ធតែបានមកហ្វឹកហាត់ជាមួយក្រុមវិញហើយ។

ខ្សែការពារ Sergio Ramos និង Ferland Mendy
ខ្សែការពារ Sergio Ramos និង Ferland Mendy

គួរបញ្ជាក់ផងដែរថា ការប្រកួតរវាង Chelsea និង Real Madrid នឹងធ្វើឡើងនៅថ្ងៃទី៦ ខែឧសភា វេលាម៉ោង២ទាបភ្លឺ៕

ការប្រកួតរវាង Real Madrid និងChelsea
ការប្រកួតរវាង Real Madrid និងChelsea
ការប្រកួតរវាង Real Madrid និងChelsea
ការប្រកួតរវាង Real Madrid និងChelsea

ប្រភពmarca

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T