បន្ទាន់! ក្រសួងសុខាភិបាល កំណត់យក ០៣ខេត្តទៀត ​ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព

//s9.kh1.co/95/95a0d5202f66c4a94435471881dc668a339dc1a7.jpg
សង្គម

 ០៥-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ស្ដីពីការកំណត់យកខេត្តចំនួណ ០៣ទៀត គឺ ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ដែលជាភូមិសាស្ដ្រត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៥ ខែឧសភានេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ស្ដីពីការកំណត់យកខេត្តចំនួន ០៣ទៀត គឺ ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ដែលជាភូមិសាស្ដ្រត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃជូនដំណឹងសាជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីខេត្តទំាង ០៣ខាងលើនេះ ត្រូវបានកំណត់យកជាភូមិសាស្រ្ដដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍៍ ២០កុម្ភៈ។ អាស្រ័យហេតុដូចនេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសូមសាធារណជនទាំងអស់ ចូលរួមអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានខ្ជប់ខ្ជួន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T