ក្លិប PSG ជះលុយអស់រាប់រយលានផោន ទិញកីឡាករឆ្នើមៗ តែចុងក្រោយនៅតែមិនអាចឈ្នះពាន

//s9.kh1.co/57/574875137a1853c90caa698540d0df3fb8164afc.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​ក្លិប PSG ជះលុយអស់រាប់រយលានផោន ទិញកីឡាករឆ្នើមៗ តែចុងក្រោយនៅតែមិនអាចឈ្នះពាន

អឺរ៉ុប៖ សម្រាប់យុទ្ធនាការរបស់ Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League បានបញ្ចប់ទៅដោយការខកចិត្ត ជាមួយការងឿងឆ្ងល់ថា តើលទ្ធផលនឹងទៅជាយ៉ាងណា ប្រសិនបើខ្សែប្រយុទ្ធមុតស្រួចរបស់ពួកអាចចូលលេងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Kylian Mbappe ដែលមានរបួសកំភួនជើង ត្រូវបានគេទុកឱ្យនៅលើកៅអី មើលក្រុមខ្លួនបរាជ័យជើងទី ២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃអង្គារទល់នឹងក្រុម Manchester City ។

Kylian Mbappe
Kylian Mbappe

គ្រូបង្វឹក Mauricio Pochettino ច្បាស់ជាសង្ឃឹមថាក្រុមរបស់គាត់ដែលបានចាញ់ដោយលទ្ធផល ២-១ កាលពីជើងទី១ អាចនឹងស្ថិតនៅក្នុងការប្រកួតបន្ទាប់ ដើម្បីចំណេញពេលវេលាព្យាបាលរបួស Mbappe សម្រាប់វគ្គផ្ដាច់ព្រ័ត្រ។

Kylian Mbappe
Kylian Mbappe

បន្ទាប់ពី Riyad Mahrez បានរកគ្រាប់បាល់បញ្ចូលទីរបស់គាត់ឱ្យ​ Man City នៅយប់នោះ ការបញ្ជូនបាល់ពីកីឡាករ Angel Di Maria ដោយគ្មានវត្តមានអ្នកបញ្ចប់ទី Mbappe ទេ។

Neymar និង Mbappe
Neymar និង Mbappe

PSG បានបំបែកកំណត់ត្រាថ្លៃផ្ទេរធំបំផុតពីរនៅក្នុងប្រវត្តិសាស្ត្រលើ Neymar និង Mbappe ក្នុងឆ្នាំ ២០១៧ ប៉ុន្តែប្រាក់ ៤០០ លានអឺរ៉ូ (៤៨០ លានដុល្លារ) មិនបានជួយឱ្យក្រុមអាចឈ្នះពានអឺរ៉ុបណាមួយទេ ហើយឥឡូវនេះពួកគេនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ លើកិច្ចសន្យារបស់ពួកគេ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T