បានផលមែន! ដើម្បីលួងចិត្តអ្នកគាំទ្រ The Glazers បានបោះ៩០ លានឱ្យលោក Ole ចុះកុងត្រាយកខ្សែប្រយុទ្ធម្នាក់នេះ

//s9.kh1.co/a8/a84b2d7ed5195838b6c467157290ca472fb5ab2b.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Man UTD គ្រោងបោះ ៩០ លានផោន ដើម្បីផ្ទេរយក Harry Kane ពី Spurs។

អង់គ្លេស៖ ត្រកូល The Glazers បានរៀបចំកញ្ចប់ទឹកប្រាក់រួចរាល់ហើយ ពោលគឺប្រមាណជា ៩០ លានផោន ឬស្មើរនឹង (១២៥ លានដុល្លាអាមេរិក) ដើម្បីដាក់ដេញថ្លៃនាំយកកីឡាករ Harry Kane មកកាន់ក្រុម Manchester United ខណៈពួកគេធ្វើបែបនេះក្នុងគោលបំណងលួងចិត្តអ្នកគាំទ្រដែលបានតវ៉ាប្រឆាំងនឹងម្ចាស់ក្លិបកាលពីប៉ុន្មានថ្ងៃមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  សម្ព័ន្ធ The Glazers
  សម្ព័ន្ធ The Glazers

គួររម្លឹកថា កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមអ្នកគាំទ្របានចូលទៅធ្វើបាតុកម្មតវ៉ាប្រឆាំងជាមួយនឹងការដឹកនាំរបស់ប្រធានក្លិបដល់កីឡដ្ឋាន Old Trafford ផ្ទាល់តែម្តង រហូតដល់ការប្រកួតរវាង Man UTD និង Liverpool ត្រូវបានលើកពេលទៀតផង។ ដូច្នេះដើម្បីជាដំណោះស្រាយ ប្រធានក្លិបត្រូវតែផ្តល់កញ្ចប់ទឹកប្រាក់ទៅឱ្យលោក Ole Gunnar Solakjaer ចុះកុងត្រាយកខ្សែប្រយុទ្ធលំដាប់ពិភពលោកម្នាក់។

អ្នកគាំទ្រ Man UTD ធ្វើបាតុកម្ម
អ្នកគាំទ្រ Man UTD ធ្វើបាតុកម្ម

ជាការពិតណាស់ កីឡាករ Harry Kane របស់ក្រុម Tottenham Hotspur កំពុងត្រូវបានគេមើលឃើញថា អាចឈានមុខគេក្នុងការផ្ទេរមកកាន់ទឹកដី Old Trafford របស់ Man UTD។ ស្របពេលជាមួយគ្នានេះ Spurs ក៏កំពុងតែត្រូវការថវិការ យ៉ាងចាំបាច់បំផុត ដើម្បីកសាងក្រុមឡើងវិញនារដូវក្តៅខាងមុខផងដែរ ប៉ុន្តែតាមមើល Spurs ក៏ប្រហែលជាមិនប្រលែង Kane ឱ្យចេញដោយងាយៗនោះដែរ។

  កីឡាករ Harry Kane
  កីឡាករ Harry Kane

យ៉ាងណាមិញ ដើម្បីជាថ្នូរក្នុងការផ្ទេរយក Kane ពីក្រុម Spurs ក្រុម Man UTD គ្រោងចាយលុយធំរហូតដល់ ៩០ លានផោន ឬស្មើនឹង (១២៥ លានដុល្លាអាមេរិក) ដើម្បីដាក់ដេញថ្លៃយកខ្សែប្រយុទ្ធរូបនេះ៕

  កីឡាករ Harry Kane
  កីឡាករ Harry Kane

ប្រភពThe Sun

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T