Man Utd ត្រៀម ៩០ លានផោនដើម្បីនាំយកកូនក្រុមរបស់ Spurs ម្នាក់

//s9.kh1.co/e5/e5f64bf91e9e0a3b1d250ce88b02ec0135984d06.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Man Utd ត្រៀម ៩០ លានផោនដើម្បីនាំយកកូនក្រុមរបស់ Spurs ម្នាក់

បរទេស៖ ក្លិបយក្សបិសាចក្រហម Manchester United បានប្រកាសថាពួកគេបានត្រៀមកញ្ចប់ថវិកាជាង ៩០ លានផោនរួចហើយដើម្បីនាំយកកូនក្រុមរបស់មាន់ខ្នាយមាសម្នាក់គឺកីឡាករ Harry Kane ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រដែលកំពុងតែខឹងសម្បានឹងម្ចាស់ក្លិបត្រកូល Glazer ។ នៅពេលនេះភ្នាក់ងាររបស់ក្លិបក៏កំពុងតែរៀបចំឯកសារដើម្បីស្នើទៅកាន់ Tottenham Hotspur ដើម្បីនាំយករូបគេមកទឹកដី Old Trafford ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Harry Kane
កីឡាករ Harry Kane

កីឡាករ Harry Kane ត្រូវបាន United ចាប់អារម្មណ៍ជាយូរមកហើយ នៅពេលនេះប្រហែលជាឧកាសដ៏ល្អបំផុតសម្រាប់ United ព្រោះ Harry Kane ក៏ចង់ផ្លាស់ប្ដូរក្លឹបដើម្បីឈ្នះពានរង្វាន់ផងដែរ ។

កីឡាករ Harry Kane
កីឡាករ Harry Kane

គួរបញ្ជាក់ផងដែរថា នៅក្នុងរដូវកាលនេះ កីឡាករ Harry Kane បានស៊ុតបញ្ជូលទីឲ្យក្រុមមាន់ខ្នាយមាសបាន ២១ លើក ព្រមទាំងបញ្ជូនឲ្យមិត្តរួមក្រុមបាន ១៣ ដងទៀតផង៕

កីឡាករ Harry Kane
កីឡាករ Harry Kane
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T