កូរ៉េខាងត្បូង៖ កាលពីថ្មីនេះ ទីភ្នាក់ងារបស់សម្តែងស្រី Seo Ye Ji ដែលជាផលិតកម្ម GOLDMEDALIST បញ្ជាក់ថានាងនឹងមិនចូលរួមសម្តែងក្នុងរឿងភាគប៉ុស្តិ៍ទូរទស្សនិ៍ OCN ដែលមានចំណងជើង «Island» នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក រឿងអកុសលមួយនេះ បានធ្វើឲ្យ ហ្វេនៗ ក៏ដូចជាមហាជន មានការចូលចិត្តតារាសម្តែងស្រីរូបនេះ មានការសោកស្តាយជាខ្លាំង ដែលភ្នាក់ងាររបស់នាង បានសម្រេចចិត្តបែបនេះ ក៏បានសារភាពលើកឡើងថា៖
ជាមួយការសម្រេចចិត្តទៅវិញទៅមក ជាចុងក្រោយនេះ ពួកយើងបានសម្រេចិត្តថា Seo Ye Ji នឹងមិនចូលរួមសម្តែងក្នុងរឿង «Island» នោះទេ។
ត្រឡប់ទៅវិញ ត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងខែតុលាថា Seo Ye Ji កំពុងពិភាក្សាជាមួយរឿងភាគមួយនេះ បន្ទាប់មកក្នុងខែមេសាជាមួយនឹងរឿងអាស្រូវបានកើតឡើង នាងក៏បានចេញមកបដិសេធ ថាមិននឹងចូលរួមទៅវិញ។ ឥឡូវនេះវាត្រូវបានបញ្ជាក់យ៉ាងពេញលេញថានាងនឹងមិនបង្ហាញខ្លួននៅរឿងភាគថ្មីនោះទេ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖


