លេងមែនទែនហើយ! ម្ចាស់ក្រុមហ៊ុន Spotify តថ្លៃទិញ Arsenal ពីលោក Kroenke នូវទឹកប្រាក់ចំនួន...

//s9.kh1.co/c0/c02747182d2bad66c4c5ba535e9ab1985da9f688.jpeg
កីទ្បា

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Ek បោះលុយ១.៨កោដផោនតថ្លៃទិញ Arsenal ពី Kroenke

អង់គ្លេស៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Spotify គឺលោក Daniel Ek បានចាប់ផ្ដើមបើកការដេញថ្លៃទិញយកក្លិបកាំភ្លើងធំ Arsenal ពីលោក Stan Kroenke ហើយបើទោះបីជាលោក Kroenke ប្រកាន់គោលជំហរមិនលក់ក្លិបមួយនេះដាច់ខាតក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Daniel Ek
លោក Daniel Ek
លោក Stan Kroenke
លោក Stan Kroenke

យោងតាមការរាយការណ៍គឺ Ek ហ៊ានឲ្យ Kroenke ដល់ទៅ ១.៨ កោដផោន(ស្មើនឹងប្រមាណ ២.៤កោដដុល្លារ) ដោយលោកគ្រោងនឹងស្នើចំនួនទឹកប្រាក់នេះនៅចុងសប្តាហ៍នេះហើយ។

កីឡដ្ឋាន Emirates
កីឡដ្ឋាន Emirates

មហាសេដ្ឋីជនជាតិស៊ុយអែតរូបនេះ ធ្លាប់បានបង្ហើបថារូបគាត់ជាអ្នកគាំទ្រក្លិប Arsenal តាំងពីក្មេងនិងរីករាយយកលុយចេញពីហោប៉ៅទាំងអស់ទិញយកក្លិបមួយនេះ ដោយថែមទាំងបានប្រមូលវីរបុរសរបស់ក្លិបបីរូបទៀតដូចជា Theirry Henry, Patrice Evra និង Dennis Bergkamp ក្នុងយុទ្ធនាការមួយនេះប៉ុន្តែគេមិនទាន់ដឹងទេថា លោក Stan Kroenke ដែលជាម្ចាស់ក្លិបនិង Josh Kroenke ដែលជាប្រធានផ្នែកដឹកនាំយល់ព្រមទទួលស្តាប់សំណើនេះឬអត់។

លោក Josh Kroenke និង Stan Kroenke 
លោក Josh Kroenke និង Stan Kroenke 

លោក Daniel Ek ធ្លាប់ថ្លែងប្រាប់ CNBC កាលពីសប្តាហ៍មុនថាលោកមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញយកក្លិបមួយនេះ ស្របពេលលោក Theirry Henry បានចេញមុខនិយាយថាលោកពិតជាបានចាប់ដៃចូលរួមជាមួយ លោក Ek ក្នុងការទិញយកក្លិប Arsenal ពី Kroenke ពិតមែន៕

លោក Daniel Ek
លោក Daniel Ek
លោក Theirry Henry
លោក Theirry Henry

ប្រភពthesun

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T