ដឹងការពិតហើយ ជុំវិញឃ្លីបវីដេអូរបស់ព្រះសង្ឃមួយអង្គគង់នៅខេត្ដសៀមរាប ដែលបានឆាន់ចង្ហាន់នៅតាមផ្លូវ

//s9.kh1.co/64/64c8109534f9afc1fd32388a48aecc7c8628df15.jpg
សង្គម

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដឹងការពិតហើយ ជុំវិញឃ្លីបវីដេអូរបស់ព្រះសង្ឃមួយអង្គគង់នៅខេត្ដសៀមរាប ដែលបានឆាន់ចង្ហាន់ថ្ងៃត្រង់ នៅតាមផ្លូវ។

សៀមរាប៖ ថ្មីៗនេះ មានវីដេអូឃ្លីបខ្លីមួយ ត្រូវបានគេចែករំលែកតៗគ្នាយ៉ាងច្រើន ជុំវិញសកម្មភាពរបស់ព្រះសង្ឈមួយអង្គ កំពុងឆាន់ចង្ហាន់ពេលថ្ងៃត្រង់នៅតាមផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានឃើញព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកមក ដែលបានផ្សាយថាព្រះសង្ឃនៅវត្តផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបពុំមានចង្ហាន់ឆាន់ឡើយ។ ហើយកាលពីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ព្រះមេគណនិងលោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការបានចាត់ក្រុមការងារសាលាគណ និងមន្ដ្រីមន្ទីរធម្មការនិងសាសនាបានចុះទៅដល់វត្ត ប៉ុន្ដែមិនពិតដូចការផ្សាយនោះទេ។ ផ្ទុយទៅវិញ ការឆាន់ចង្ហាន់របស់សង្ឃនៅតាមផ្លូវជារូបភាពកាលពីចុងឆ្នាំ២០២០ ដោយសារជិតផុតម៉ោងឆាន់ពេលថ្ងៃត្រង់។

សាលាគណខេត្តសៀមរាប បញ្ជាក់ថា ការពិតទៅព្រះសង្ឃមានវ័យចំណាស់អង្គនោះ គង់នៅវត្តអន្លង់ធំលើខ្នងភ្នំគូលេន ក្នុងស្រុកស្វាយលើ។ ឯការឆាន់នៅក្បែរចិញ្ចើមថ្នល់នោះ គឺពេលព្រះអង្គនិមន្តទៅព្យាបាលជំងឺនៅភូមិ ក្នុងឃុំកន្ទួតនោះ ហើយពេលនិមន្តត្រឡប់មកវិញត្រូវគង់ចាំរថយន្តឈ្នួលនៅមុខវត្តឥន្ទបារមីសិរីរដ្ឋដូចដែលឃើញក្នុងវីដេអូ តែដោយជិតផុតម៉ោងឆាន់ចង្ហាន់ថ្ងៃត្រង់ ញាតិញោមក៏បានទិញបាញ់ស៊ុងដែលគេលក់តាមម៉ូតូប្រគេន ព្រោះគ្មានអ្វីលក់នៅម្តុំនោះទេ។ ហើយបច្ចុប្បន្ននេះ លោកតាបានលាចាកសិក្ខាបទ (សឹក) អស់រយៈពេល ៣ខែហើយ។

ដោយឡែក ចំពោះស្ថានភាពវត្តឥន្ទបារមីសិរីរដ្ឋ ដូចឃើញក្នុងវីដេអូនោះ គឺមិនមានការខ្វះខាតអ្វីទេ ក្នុងវត្តមានព្រះសង្ឃពីរអង្គគង់នៅជាធម្មតា៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោមនេះ៖

ការបង្ហោះមិនពិត
ការបង្ហោះមិនពិត
លោកតា​ ក្រោយពេលលាចាកសិក្ខាបទ
លោកតា​ ក្រោយពេលលាចាកសិក្ខាបទ
ព្រះសង្ឃដែលគង់ក្នុងវត្តឥន្ទបារមីសិរីរដ្ឋ
ព្រះសង្ឃដែលគង់ក្នុងវត្តឥន្ទបារមីសិរីរដ្ឋ
ក្រុមការងារសាលាគណ និងមន្ដ្រីមន្ទីរធម្មការនិងសាសនាពេលចុះទៅដល់វត្ដ
ក្រុមការងារសាលាគណ និងមន្ដ្រីមន្ទីរធម្មការនិងសាសនាពេលចុះទៅដល់វត្ដ
ក្រុមការងារសាលាគណ និងមន្ដ្រីមន្ទីរធម្មការនិងសាសនាពេលចុះទៅដល់វត្ដ
ក្រុមការងារសាលាគណ និងមន្ដ្រីមន្ទីរធម្មការនិងសាសនាពេលចុះទៅដល់វត្ដ
ក្លោងទ្វារវត្ដ
ក្លោងទ្វារវត្ដ
វត្ដ
វត្ដ

ប្រភព៖ រដ្ឋបាលខេត្ដសៀមរាប

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T