Pogba ចុចយកខ្សែប្រយុទ្ធវ័យក្មេងពីររូបនេះជាអនាគតតារាឆ្នើមក្នុងពិភពបាល់ទាត់

//s9.kh1.co/35/35c48b6ce3a2f5aaf5e081b93bd80a1c59119cf3.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Pogba ថា Rashford និង Mbappe ជាអនាគតតារាឆ្នើមក្នុងពិភពបាល់ទាត់

អង់គ្លេស៖ ខ្សែបម្រើ Paul Pogba បានកោតសរសើរ ខ្សែប្រយុទ្ធ Marcus Rashford ដែលជាមិត្តរួមក្រុម និង ខ្សែប្រយុទ្ធ Kylian Mbappe នៃក្លិបសេដ្ឋីបារាំង Paris Saint-Germain ថាជាអនាគតតារាឆ្នើមប្រចាំពិភពបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

Rashford បានក្លាយជាកីឡាករមួយរូបម្នាក់ដែលជួយឲ្យ Manchester United ឈ្នះពាន Europa League ,FA Cup និង EFL Cup ចាប់តាំងពីរូបគេត្រូវដំឡើងមកលេងនៅឈុតធំនាឆ្នាំ២០១៥ មក ហើយមកទល់ពេលនេះ គេបង្ហាញខ្លួនបានជិត៣០០ប្រកួតឲ្យក្លិបហើយ និងរកបាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន៤០ដងឲ្យក្រុមជម្រើសជាតិអង់គ្លេសទៀតផង។

ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

ខណៈនោះដែរ Kylian Mbappe ក៏ត្រូវបានគេស្គាល់ថាជាកីឡាករជំនាន់ក្រោយដ៏លេចធ្លោជាងគេ ដោយរកបាន១០៦គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ១២៣ប្រកួត ឲ្យ Paris Saint-Germain និងថែមទាំងបានជួយក្រុមជម្រើសជាតិបារាំងលើកពាន World Cup នៅឆ្នាំ២០១៨ផងដែរ។

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

ដូច្នេះហើយទើប ខ្សែបម្រើ Paul Pogba ចុចយកអ្នកទាំងពីរឲ្យក្លាយជាអនាគតតារាឆ្នើមប្រចាំពិភពបាល់ទាត់ដោយគេបានថ្លែងក្នុងកម្មវិធីសួរសំណួរថា៖

ពួកគេ( Marcus Rashford និង Kylian Mbappe) ជាកីឡាករដែលមានទេពកោសល្យខ្លាំងណាស់ ខ្ញុំគិតថាពួកគេនៅក្មេង ប៉ុន្តែពួកគេមានទេពកោសល្យ ពួកគេបង្កើតសមិទ្ធផលបានច្រើនណាស់ បើទោះបីជានៅក្មេងក៏ដោយ។ ខ្ញុំគិតថាពួកគេជាតារាឆ្នើមប្រចាំពិភពបាល់ទាត់ ទាំងពេលនេះនិងនៅពេលអនាគត។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

យ៉ាងណាមិញ Pogba ក៏គិតថា លោកគ្រូបង្វឹក Zinedine Zidane ដែលបច្ចុប្បន្នដឹកនាំ Real Madrid គឺជាកីឡាករសញ្ជាតិបារាំងដែលឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្រ៕

លោកគ្រូបង្វឹក Zinedine Zidane 
លោកគ្រូបង្វឹក Zinedine Zidane 

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T