អង់គ្លេស៖ លោក Rio Ferdinand ដែលជាអតីតកីឡាករបិសាចក្រហម Manchester United ថាលោកនឹងរើសយក ក្លិបតោខៀវ Chelsea ឲ្យក្លាយជាជើងឯកពាន Premier League នារដូវកាលក្រោយ ហើយថែមទាំងបានបញ្ជាក់ទៀតថា ខ្សែប្រយុទ្ធ Timo Werner ដែលលេងមិនសូវកាក់កបនៅរដូវកាលនេះនឹងធ្វើព្យុះធ្វើភ្លៀងក្លាយជាកីឡាករឆ្នើមមួយរូបនៅទឹកដី Stamford Bridge ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Chelsea ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Thomas Tuchel ក្លាយជាក្រុមមួយដ៏ខ្លាំងដែលមកទល់ពេលនេះហើយ លោកគ្រូបានដឹកនាំឲ្យក្រុមចាញ់ការប្រកួតតែ១គត់ ក្នុងការប្រកួតសរុបទាំង១៥នៅ Premier League ថែមទាំងបាននាំ Chelsea ឡើងមកលេងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Champions League ទៀតផង ហើយអ្វីដែលគួរឲ្យរំភើបនោះគឺ Chelsea បានទម្លាក់ Manchester City ចេញពី FA Cup ដែរ។


ឃើញដូច្នេះលោក Rio Ferdinand ពិតជាស្ញើចសរសើរ នឹងការដឹកនាំរបស់ លោកគ្រូណាស់ ដោយបានទាយថា Chelsea នៅរដូវកាលក្រោយនឹងមានភាគរយខ្ពស់អាចលើកពាន Premier League។

លោកបានថ្លែងប្រាប់តាម Five Youtube Show ថា៖
តើអ្នកបានឃើញស្ថិតិរបស់ Chelsea ទេ? Chelsea ជាក្រុមដែលខ្ញុំគិតថានឹងឈ្នះ Premier League នៅឆ្នាំក្រោយ។ អ្វីដែលគាត់( Thomas Tuchel) បានធ្វើនៅ Chelsea គឺពិតជាស័ក្តិសមនឹងត្រូវទះដៃ វាពិតជាមិនគួរឲ្យជឿមែន។

ដោយឡែក លោកក៏បាននិយាយផងដែរថា ខ្សែប្រយុទ្ធ Timo Werner នឹងក្លាយជាជើងខ្លាំងនៅ Chelsea រដូវកាលក្រោយដោយបានបន្តថា៖
Werner នឹងក្លាយជាកីឡាករឆ្នើម មួយរូបនៅឆ្នាំក្រោយ។ នេះទើបជាឆ្នាំដំបូងដែលគេផ្ទេរមកលេងនៅអង់គ្លេស។ មនុស្សគ្រប់គ្នាភ្លេចហើយថាគេកំពុងព្យាយាមសម្របខ្លួន ដែលនេះមិនមែនជារឿងដ៏ងាយស្រួលនោះឡើយ។ គេទើបនឹងមកមែនតែគេអាចបញ្ជូនបាល់បាន១០គ្រាប់ទៅហើយ។

ប្រភព៖ metro
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload