គួរឱ្យបារម្ភ! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសថា ក្នុងរយៈពេល ២៤ម៉ោង ខេត្តមួយនេះ មានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ

//s9.kh1.co/3e/3e0d410e5e0a170022d53a58f52d625fd66588f7.jpg
សង្គម

 ០៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានជូនដំណឹងថា បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តដែលរកឃើញករណីអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ ក្នុងរយៈពេល ២៤ម៉ោង គឺ ខេត្តកណ្ដាល រួចហើយ ខេត្តបន្ទាយមានជ័យ

កណ្ដាល៖ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ បានឆ្លងរាលដាលឥតឈប់ឈរ នៅក្នុងប្រទេសកម្ពុជា ដែលបង្កឱ្យមានករណីអ្នកឆ្លងកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ នៅតាមបណ្ដាខេត្ត-ក្រុង ស្ទើរទូទាំងប្រទេសកម្ពុជាទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅព្រឹកថ្ងៃទី ០៥ ខែឧសភានេះ អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានជូនដំណឹងថា បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តដែលរកឃើញករណីអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ ក្នុងរយៈពេល ២៤ម៉ោង គឺ ខេត្តកណ្ដាល រួចហើយ ខេត្តបន្ទាយមានជ័យ។ អាស្រ័យហេតុនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដថែរក្សាសុខភាពដោយការ ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងសម្អាតដៃជាដើម ដើម្បីជៀសពីជំងឺកូវីដ១៩នេះ៕

សម្រាប់ព័ត៌មានបន្ថែម សូមចុច៖ https://t.me/khmerload

សេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩
សេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T