អឺរ៉ុប៖ យោងតាមការអះអាងរបស់កីឡាករ Ander Herrera បានឱ្យដឹងថា តារាឆ្នើមរបស់ក្រុម Paris Saint-Germain កីឡាករ Leandro Parades ដែលត្រូវជាមិត្តរួមក្រុមរបស់ខ្លួន បានទទួលរងការជេរប្រមាថពីសំណាក់អាជ្ញាកណ្តាលលោក Bjorn Kuipers នាកំឡុងការប្រកួតដែលក្រុមរបស់គាត់បានទទួលបរាជ័យនៅវគ្គ ៤ ក្រុមចុងក្រោយក្នុងក្របខណ្ឌ Champions League ក្រោមថ្វីជើងក្រុម Manchester City។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ពីរគ្រាប់របស់កីឡាករ Riyad Mahrez យប់មិញបានធានាកៅអីគ្រប់គ្រាន់ដើម្បីជួយឱ្យក្រុម Man City ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង ខណៈសរុបលទ្ធផលនៃការប្រកួតទាំង ២ ជើង Man City ៤-១ PSG។

ក្នុងនោះដែរ នៅក្នុងការប្រកួតគេឃើញក្រុមទាំងពីរបានប៉ះទង្គិចគ្នាមួយប្រ៉ាវ រហូតដល់កីឡាករ Angel Di Maria របស់ក្រុមអ្នកមានបារាំងទទួលបានកាតក្រហម ចុងក្រោយទើបអាជ្ញាកណ្តាលលោក Kuipers មកបំបែកភាពចម្រូងចម្រាស់នោះ។

ក្រោយពីបញ្ចប់ការប្រកួត កីឡាករ Herrera បានថ្លែងប្រាប់ RMC Sport យ៉ាងដូច្នេះថា៖
លោកអាជ្ញាកណ្តាលបានប្រើពាក្យមាក់ងាយទៅកាន់កីឡាករ Leandro Paredes, ប៉ុន្តែប្រសិនបើយើងជាអ្នកនិយាយវិញ ប្រាកណាស់ យ៉ាងហោចក៏យើងត្រូវពិន័យ ៤ ប្រកួតដែរ។

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload