មាំដូចដែកថែប! មកមើលវីដេអូនេះទើបដឹងថា Dias សមនឹងឈ្នះពានកីឡាករល្អក្នុងការប្រកួត (មានវីដេអូ)

//s9.kh1.co/b2/b26b40d8daa45fe2edb7fae9cf8437dd83d3d57d.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Ruben Dias ឈ្នះពានកីឡាករល្អជាងគេយប់មិញ

អឺរ៉ុប៖ ខ្សែការពារក្លិប Manchester City កីឡាករ Ruben Dias បានឈ្នះនូវពានរង្វាន់កីឡាករឆ្នើមជាងគេប្រចាំការប្រកួតយប់មិញ។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Ruben Dias
   កីឡាករ Ruben Dias

ជាការពិតណាស់ នៅយប់មិញនេះក្នុងការប្រកួតជើងទីពីរវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Champions League គឺ Dias បានរួមចំណែកយ៉ាងច្រើនក្នុងតំបន់ការពារជួយ Man City យកឈ្នះ Paris Saint Germain ក្នុងលទ្ធផល ២ទល់នឹង០ និង សរុបទាំងពីរជើង ៤ទល់នឹង១ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។

កីឡាករ Ruben Dias
កីឡាករ Ruben Dias

ក្នុងការប្រកួតនេះផងដែរ​ កីឡាករសញ្ជាតិព័រទុយកាល់ខាងលើ បានបង្ហាញការលេងល្អមែនទែនតាំងពីវគ្គទី១ រហូតដល់បញ្ចប់ការប្រកួតដោយរូបគេបានរារាំងមិនឲ្យកីឡាករនៃក្រុម PSG ស៊ុតបញ្ចូលទីបានមួយគ្រាប់ ហើយ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺ PSG មិនបានស៊ុតចំគោលដៅបានមួយជើងឡើយពេញ៩០នាទី។ ក្រោយបញ្ចប់ការប្រកួត Dias ត្រូវបានជ្រើសរើសឲ្យជាប់ឈ្មោះជាកីឡាករឆ្នើមជាងគេប្រចាំការប្រកួតផងដែរ៕

កីឡាករ Ruben Dias
កីឡាករ Ruben Dias

ចង់ដឹងថា Dias បង្ហាញការលេងល្អយ៉ាងណា យើងទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ការបង្ហាញការលេងរបស់ Ruben Dias ទល់នឹង​ Paris Saint Germain

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T