ក្លិប AS Roma បានប្រកាសតាម Twitter ពីការតែងតាំងលោក Mourinho​​ ជាគ្រូបង្វឹកថ្មី

//s9.kh1.co/70/70a4422b72d9b7182e45d6d6eee4d40ac9856899.png
កីទ្បា

 ០៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

AS Roma បានប្រកាសតាម Twitter ពីការតែងតាំងលោក Mourinho​​ ជាគ្រូបង្វឹកថ្មី

អុីតាលី៖ ក្លិបមួយរបស់ប្រទេសអុីតាលីដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងក្របខណ្ឌអុីតាលី Serie A​​ គឺក្លិប AS Roma បានចេញមកប្រកាសតាមរយៈបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួនថា ក្លិបបានតែងតាំងលោកគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose Mourinho​ ជាគ្រូបង្វឹកសម្រាប់រដូវកាលថ្មី 2021-2022​​​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho
លោក Jose Mourinho

គួរដឹងផងដែរថា​ លោក Jose Mourinho ត្រូវបានបណ្តេញចេញដោយក្លិប Tottenham Hotspur ថ្មីៗនេះហើយត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ AS Roma ផងដែរហើយនឹងចូលកាន់តំណែងនៅក្លិបមុនរដូវកាល ២០២១-២២ ។

មួយវិញទៀត ក្លិប AS Roma បានបញ្ជាក់ថាលោក Jose Mourinho នឹងវិលត្រឡប់មកកាន់ Serie A វិញក្នុងនាមជាគ្រូបង្វឹករបស់មួយនេះក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។ កាលពីមុនគាត់ធ្លាប់ដឹកនាំក្លិប Inter Milan នៅប្រទេសអ៊ីតាលីម្តងរួចមកហើយចន្លោះឆ្នាំ ២០០៨ និង ២០១០ និងបានដឹកនាំក្រុមនេះឱ្យទទួលបានពានរង្វាន់ UCL ក្នុងរដូវកាល ២០០៩​​​ ។

បណ្តាញ Twitter របស់ក្រុម AS Roma
បណ្តាញ Twitter របស់ក្រុម AS Roma
លោក Jose Mourinho
លោក Jose Mourinho

យោងតាមកិច្ចព្រមព្រៀងនេះលោក Jose Mourinho​ នឹងត្រូវទទួលបន្ទុកក្រុមមុនរដូវកាល ២០២១-២២ ហើយគ្រូបង្វឹកបច្ចុប្បន្ន​ Paulo Fonseca ពេលនេះត្រូវបានគេបញ្ជាក់ថានឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាល។ ក្លឹបបានចេញសេចក្តីថ្លែងការណ៍ជាច្រើនដែលទីមួយបញ្ជាក់ពីការចាកចេញរបស់ Paulo Fonseca ពីក្លិប៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T