Messi​ និងមិត្តរួមក្រុមកំពុងត្រូវបាន La Liga សេុីបអង្កេតជុំវិញការជួបជុំមួយនៅផ្ទះរបស់ Messi

//s9.kh1.co/61/6153830dc75db91067b20bcc2f250b71e61e3778.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Messi​ និង មិត្តរួមក្រុមកំពុងត្រូវបាន La Liga សេុីបអង្កេតជុំវិញការជួបជុំមួយនៅផ្ទះរបស់ Messi

អេស្ប៉ាញ៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi​ និងកីឡាកររបស់ក្រុមអ្នកមានបុណ្យ FC Barceolna ជាច្រើនរូបកំពុងត្រូវ​បាន La Liga ដាក់ការសេុីបអង្កេតមួយជុំវិញការជួបជុំមួយក្នុងពិធីជប់លៀងនៅក្នុងផ្ទះរបស់កីឡាករ Lionel Messi។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi
កីឡាករ Lionel Messi
កីឡាករក្រុម FC Barcelona 
កីឡាករក្រុម FC Barcelona 

អាជ្ញាធររបស់ប្រទេសអេស្ប៉ាញត្រូវបានគេដឹងថាកំពុងតែធ្វើការស្វែងរក និងសេុីបអង្កេតទៅលើការរំលោភបម្រាមផ្សេងៗស្តីអំពីការប្រមូលផ្តុំគ្នាដែលបានដាក់ចេញក្នុងការទប់ស្កាត់នឹងជំងឺឆ្លងជំងឺកូវីដ១៩ ពីសំណាក់កីឡាករជាច្រើនរូបរបស់ក្រុម FC Barcelona ។ ហេតុនេះហើយទើបកីឡាករ Lionel Messi និង​មិត្តរួមក្រុមរបស់គាត់កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយ La Liga សម្រាប់ការជួបជុំអាហារថ្ងៃត្រង់នៅឯផ្ទះរបស់ប្រធានក្រុមរូបនេះនៅដើមសប្តាហ៍នេះ។

កីឡាករក្រុម FC Barcelona 
កីឡាករក្រុម FC Barcelona 

គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi បានរៀបចំការប្រជុំក្រុមមួយនៅឯគេហដ្ឋានរបស់គាត់នៅ Castelldefels កាលពីថ្ងៃច័ន្ទដើម្បីចាប់ផ្តើមការត្រៀមសំរាប់ការប្រកួតនៅចុងសប្តាហ៍នេះជាមួយក្រុម Atletico Madrid ប៉ុន្តែឥលូវនេះកីឡាករជាច្រើនអាចនឹងរងនូវការដាក់ទណ្ឌកម្មប្រសិនបើពួកគេត្រូវបានរកឃើញថាមានកំហុសពីការប្រព្រឹត្តខុសច្បាប់ចំពោះបម្រាមរបស់អាជ្ញាធរ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T