ផ្លូវការ! ក្លិប Roma បានតែងតាំងលោក Jose ជាគ្រូបង្គោល ក្នុងកិច្ចសន្យារយៈពេល...

//s9.kh1.co/a4/a4fc37c81bb56caf464ad8e596fec4608bac33a9.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

ក្លិប Roma បានតែងតាំងលោក Jose ជាគ្រូបង្វឹកពេញសិទ្ធនារដូវកាលក្រោយ។

អ៊ីតាលី៖ បន្ទាប់ពីក្លិប Tottenham Hotspur បានបណ្តេញលោក Jose Mourinho ចេញពីតំណែងកាលពីប៉ុន្មានសប្តាហ៍មុន ពេលនេះអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់គឺទទួលបានការងារថ្មីហើយ ដោយលោកនឹងក្លាយជាគ្រូបង្វឹករបស់ក្លិប Roma នារដូវកាល ២០២១-២០២២ ខាងមុខ ដោយព្រមព្រៀងកិច្ចសន្យារយៈពេល៣ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/75/75edc97fc38a2e44359e130bf78d97206688245d.jpg

គួររម្លឹកថា អ្នកចាត់ការវ័យ ៥៨ ឆ្នាំ ត្រូវបាន Spurs បណ្តេញចេញពីតំណែងកាលពីថ្ងៃទី ១៩ ខែមេសា កន្លងទៅ ស្របពេលដែលអតីតគ្រូបង្វឹករបស់ក្រុម Chelsea និង Manchester United រូបនេះមិនបានជួយឱ្យក្រុមមាន់ខ្នាយមាសទទួលបានផ្លែផ្កាណាមួយជាដុំកំភួនឡើយ។

https://s9.kh1.co/__image/w=650,h=434,q=100/06/060f8d61bcf723d4e48449efc48fc864d7caac9c.jpg

យោងតាមសេចក្តីថ្លែងការផ្លូវការនៅក្នុងគេហទំព័ររបស់ក្លិបបានឱ្យដឹងថា៖

យើងពិតជារីករាយ និង រំភើបជាខ្លាំង ក្នុងការស្វាគមន៍លោក Jose Mourinho មកកាន់គ្រួសាររបស់ Roma។ វាជារឿងដ៏អស្ចារ្យមួយក្នុងការនាំពួកយើងទៅរកជើងឯក ក្រោយពីយើងបានតែងតាំងគ្រូបង្វឹកដែលមានបទពិសោធន៍ជោគជាំ និង ជាគ្រូបង្វឹកម្នាក់ដែលមានមហិច្ចតាខ្ពស់។ ពិតណាស់ ការតែងតាំងលោក Mourinho ជាការកសាងក្រុមមួយឱ្យមានភាពល្អប្រសើរឡើងវិញ និង ជោគជ័យយូរអង្វែង៕  

ក្លិប Roma

ប្រភពGoal

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T