ផ្លូវការ! លោក Jose Mourinho ក្លាយជាអ្នកចាត់ការថ្មីរបស់ក្រុម AS Roma

//s9.kh1.co/80/80c9744d2f73b2cb8c2f4faffb17d4c204ec9fa0.png
កីទ្បា

 ០៤-ឧសភា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

ផ្លូវការ! លោក Jose Mourinho គឺជាអ្នកចាត់ការថ្មីរបស់ AS Roma

បរទេស៖ លោក Jose Mourinho ក្លាយជាអ្នកចាត់ការថ្មីរបស់ក្រុម AS Roma ជាផ្លូវការ។ លោក Jose ទើបតែចុះកុងត្រាជាមួយ Roma រហូតដល់ខែមិថុនាឆ្នាំ ២០២៤ បន្ទាប់ពីត្រូវបណ្តេញចេញពីក្លិប Tottenham ។ ដំបូងឡើយក្លិប Roma ចង់បានលោក Maurizio Sarri ប៉ុន្តែក្រោយលោក Speical One ត្រូវបាន Spurs បណ្តេញចេញទើបក្លិបសម្រេចចិត្តជ្រើសរើសលោក Jose Mourinho វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Speical One Jose Mourinho
លោក Speical One Jose Mourinho

មុននេះបន្តិចក្លិប AS Roma បាននិយាយថាលោក Paulo Fonseca នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកនៅចុងរដូវកាលនេះបច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Fanseca ធ្វើក្រុម Roma ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៧ ដោយក្លិបចង់បានចំណាត់ថ្នាក់ល្អជាងនេះ។ ហើយកាលពីថ្ងៃព្រហស្បតិ៍ Roma បានចាញ់ក្រុម Manchester United ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ដោយលទ្ធផល ៦-២ ។

លោក Paulo Fonseca
លោក Paulo Fonseca

Roma បាននិយាយថា “ក្លិបមានសេចក្តីសោមនស្សរីករាយដែលបានប្រកាសកិច្ចព្រមព្រៀងមួយជាមួយលោក Jose Mourinho ដើម្បីឱ្យគាត់ក្លាយជាគ្រូបង្វឹកថ្មីរបស់យើងនៅមុនរដូវកាល ២០២១-២២” ៕

Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T