ក្លិបអ៊ីតាលីមួយនេះកំពុងដាក់គោលដៅតាមទិញយក Kepa ពី Chelsea នៅចុងរដូវកាលនេះ

//s9.kh1.co/13/1315cacf5209a417e3ab6004f7001d9d10ad2a97.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

អ្នកចាំទីរបស់ Chelsea កីឡាករ Kepa Arrizabalaga កំពុងស្ថិតក្នុងបញ្ជីគោលដៅរបស់ក្លិបអ៊ីតាលី Roma នៅចុងរដូវកាលនេះ

បរទេស៖ បើយោងតាមគេហទំព័រ Calcio Mercato បានឲ្យដឹងថាក្លិប AS Roma ដែលកំពុងឈរនៅលេខ៧ក្នុងតារាងលីកកំពូល Serie A កំពុងតែដាក់គោលដៅតាមទិញយកអ្នកចាំទីធ្លាក់កូដវ័យ២៦ឆ្នាំសញ្ជាតិអេស៉្បាញ Kepa Arrizabalaga ពីក្លិបតោខៀវ Chelsea មករួមក្រុមនៅទីផ្សារដោះដូររដូវក្ដៅខាងមុខនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kepa Arrizabalaga
Kepa Arrizabalaga

គួរបញ្ជាក់ដែរថាការដោះដូរមួយនេះអាចនឹងមានភាគរយកាន់តែខ្ពស់ ប្រសិនបើលោក Maurizio Sarri មកដឹកនាំ Roma ជំនួសគ្រូបង្វឹកបច្ចុប្បន្នលោក Paulo Fonseca នៅចុងរដូវកាលនេះ។ រម្លឹកបន្តិចទៅលោក Sarri គឺជាគ្រូបង្វឹកដែលបាននាំយក Kepa ពីក្លិប Athletic Bilbao មកលេងឲ្យ Chelsea កាលពីឆ្នាំ២០១៨៕ 

Kepa Arrizabalaga
Kepa Arrizabalaga

ប្រភពgoal

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T