ការប្រកួតជម្រុះតាមពូលនៃពានរង្វាន់ AFC Cup តំបន់អាស៊ីបូព៌ានឹងធ្វើឡើងនៅខែមិថុនាខាងមុខ

//s9.kh1.co/ca/ca7378fd1d24366fc181dc5c48b0f8d8c17a0de5.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានយល់ព្រមតាមសំណើរបស់សមាគមកីឡាបាល់ទាត់ហុងកុង (HKFA) ដើម្បីរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ AFC Cup តំបន់អាស៊ីបូព៌ាពូល J ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែឧសភាក៏បានលើកទៅប្រគួតនៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១ ជំនួសវិញ

គូឡាឡាំពួ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានយល់ព្រមតាមសំណើរបស់សមាគមកីឡាបាល់ទាត់ហុងកុង (HKFA) ដើម្បីរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ AFC Cup តំបន់អាស៊ីបូព៌ាពូល J ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែឧសភាក៏បានលើកទៅប្រគួតនៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១ ជំនួសវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វគ្គចែកពូលនៃព្រឹត្តិការណ៍ AFC Cup
វគ្គចែកពូលនៃព្រឹត្តិការណ៍ AFC Cup

បន្ទាប់ពីពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសមាគមកីឡាបាល់ទាត់ហុងកុង ការសម្រេចចិត្តនេះត្រូវបានបញ្ជាក់ដោយពិចារណាលើបញ្ហាប្រឈមដែលកំពុងកើតឡើងដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងអនុញ្ញាតឱ្យមានពេលវេលាបន្ថែមទៀតដើម្បីធានាបាននូវការការប្រគួតដ៏ល្អប្រសើរបំផុត។

  ការប្រកួតក្នុងព្រឹត្តិការណ៍ AFC Cup តំបន់អាស៊ីបូព៌ាពូល J ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ២០  
  ការប្រកួតក្នុងព្រឹត្តិការណ៍ AFC Cup តំបន់អាស៊ីបូព៌ាពូល J ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ២០  

រាល់លក្ខខ័ណ្ឌទាំងអស់ទាក់ទងនឹងព្រឹត្តិការណ៍ AFC Cup តំបន់អាស៊ីបូព៌ាពូល J ដែលមានក្លិបចូលរួមប្រគួតដូចជា Athletic ២២០ FC របស់ប្រទេសម៉ុងហ្គោលី, ក្លិប Eastern Long Lions និងក្លិប Lee Man របស់ហុងកុងក៏ដូចជាក្លិប Tainan City FC របស់ចិនតៃប៉ិ និងនៅមានការប្រគួតដែលនៅសល់ចំនួន ៣ ទៀតផងដែរនៅថ្ងៃទី ២៣, ២៦ និង ២៩ ខែមិថុនាឆ្នាំ ២០២១ ៕

ពានរង្វាន់នៃព្រឹត្តិការណ៍ AFC Cup
ពានរង្វាន់នៃព្រឹត្តិការណ៍ AFC Cup

ប្រភព៖ The AFC

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T