អឺរ៉ុប៖ កីឡាករ Romelu Lukaku បានអះអាងថា គាត់នឹងតស៊ូរហូតដល់ទីបញ្ចប់ក្នុងការរួមរស់ជាមួយលោក Antonio Conte ខណៈអ្នកចាត់ការរូបនេះទើបតែបានជួយឱ្យក្រុម Inter Milan លើកពាន Serie A នារដូវកាល ២០២០-២០២១ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Conte បានដឹកនាំឱ្យ Inter គ្រោងជើងឯក Serie A របស់អ៊ីតាលីជាលើកដំបូង រាប់ចាប់ពីរដូវកាល ២០០៩-២០១០ មក នោះគឺមានន័យថា ១១ ឆ្នាំមកហើយដែលក្លិបយក្សមួយនេះមិនបានស្គាល់ពានលីគសោះ។ យ៉ាងណាមិញ ក្រុម Inter ត្រូវបានក្លាយជាជើងឯកភ្លាមៗបន្ទាប់ពីក្រុម Atalanta ទទួលបានលទ្ធផល ១-១ ជាមួយនឹង Sassuolo។

ជាការពិតណាស់ Lukaku បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យក្រុម Inter ទទួលបានជើងឯកសម្រាប់រដូវកាលនេះ ក្នុងនោះគេស៊ុតបញ្ចូលទីបាន ២១ គ្រាប់ ក្រោយបង្ហាញខ្លួនបាន ៣៣ ប្រកួតនៅក្នុងលីគ។

ថ្លែងប្រាប់គេហទំព័រ La Tribune ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិកបាននិយាយយ៉ាងដូច្នេះថា៖
ខ្ញុំនឹងតស៊ូរហូតដល់ទីបញ្ចប់ជាមួយលោក Conte។ ហើយខ្ញុំគឺមិនចង់ទៅចូលរួមនៅ Chelsea ទេ, ប៉ុន្តែខ្ញុំតែងតែនិយាយថាខ្ញុំចង់លេងជាមួយគាត់រាល់ថ្ងៃ ម្ល៉ោះហើយទើបខ្ញុំសម្រេចចាកចេញពី Manchester United។ លោក Conte តែងតែដាស់តឿនខ្ញុំថា ប្រសិនបើអ្នកមិនខំប្រឹងហ្វឹកហាត់ទេ នោះអ្នកនឹងមិនបានលេងទេ, វាជារឿងចាំបាច់ណាស់ដែលអ្នកត្រូវដឹងពីវិធីដើម្បីរកគ្រាប់បាល់។ វាជារឿងសំខាន់ណាស់ដែលមាននរណាម្នាក់មកប្រាប់អ្នកថា អ្នកត្រូវតែជឿជាក់លើខ្លួនឯង៕

ប្រភព៖ Goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload