អតីត​គ្រូ​​ជម្រើស​​ជាតិ​​រូបនេះយល់​ថា ក្រុមមួយនេះ​មានភាគ​រយ​ខ្ពស់​ក្នុងការ​ទទួល​បាន​​លទ្ធផល​ល្អ​នៅយប់​នេះ

//s9.kh1.co/26/26f03d5c6add16d25426e791b2cad116f1d6e2ae.jpeg
កីទ្បា

 ០៤-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក ប្រាក់ សុវណ្ណារ៉ា ​អតីត​គ្រូ​ជម្រើស​ជាតិ​យល់​ថាក្រុមមួយនេះមានភាគរយខ្ពស់ក្នុងការទទួលបាន​​លទ្ធផលល្អ​នៅយប់នេះ

លោក ប្រាក់ សុវណ្ណារ៉ា ​អតីត​គ្រូ​ជម្រើស​ជាតិ​យល់​ថាក្រុម​ភ្ញៀវ PSG ​នឹង​មាន​ប្រៀប​លេីម្ចាស់ផ្ទះ​ Man City ហើយ​អាច​ទទួល​បាន​​លទ្ធផលល្អ​។ អតីត​គ្រូ​បឹង​កេត​បាន​ពន្យល់បន្តទៀត​បែប​​នេះថា «សម្រាប់​ខ្ញុំ​បើ​មើល​ទៅ​លើ​ជើង​ទី​១ PSG មាន​ឱកាស​ច្រើន​ជាង​​ តែ​ខ្សែ​ប្រយុទ្ធ​គ្មាន​សំណាង ហើយ​គ្រាប់​​បាល់​ពីរ​គ្រាប់​របស់​ Man City ពិសេស​គ្រាប់​ទី​២​គឺ​កើត​ចេញ​ពី​ការ​រៀបចំ​ឬ​​គេ​ហៅ​ថា Set-Piece។ មួយ​វិញ​ទៀត​គ្រាប់​ទី​២​ហ្នឹង​ ក៏​ជា​កំហុស​នៃ​ការ​ធ្វើ​រនាំង​ឲ្យ​គេ​ (Man City) ទាត់​ចូល​​ ព្រោះ​ដោយ​សារ​តែ​សល់​​ចន្លោះ​។ ចឹង​សម្រាប់​ជើង​ទី​២​​ខ្ញុំ​គិត​ថា PSG នៅ​តែ​មាន​ប្រៀបជាង ដោយ​សារ PSG គេ​មាន​ខ្សែ​ប្រយុទ្ធ​ខាង​លើ​​មុត​ស្រួច​ជាង​។ ឯ​តាក់ទិច​លេង​អី​ផ្សេង​ៗ​ហ្នឹង​ប្រហាក់​ប្រហែល​គ្នា​»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=382,q=100/c1/c1522d500c5913768dbf5bb1dac2ed9bcada06b2.png

លោក​សង្កត់​ធ្ងន់​ថា​ ជ័យ​ជម្នះ​របស់ក្រុម Man​ City កាល​ជើង​ទី​១​គឺ​អាច​ថា ដោយសារ​សំណាង​ច្រើនជាង​ ដូច្នេះ​ជំនួប​ជើង​ទី​២​នេះ​ក៏​ត្រូវ​​មើល​ទៅ​​លើ​សំណាង​ផង​ដែរ ព្រោះ​ថា​បាល់​ទាត់​នៅ​លើ​ពិភព​លោក​វា​អាស្រ័យ​លើ​សំណាង​រហូត​ដល់​២០​%​ សូម្បី​លោក​ Sir Alex អតីត​គ្រូ​ Man Utd ក៏​ធ្លាប់​និយាយ​ដែរ។ សម្រាប់យប់ខ្សែប្រយុទ្ធកំពូលល្បឿន Mbappe មានភាគខ្ពស់ខាងចូលលេងបន្ទាប់រងរបួសការពីសប្តាហ៍មុន​ជើងទី១​ជាមួយ​ក្រុម Man City៕

https://s9.kh1.co/__image/w=634,h=369,q=100/47/4702fd9b02fc24d9de46b5a6406e17d08ce7bbc6.jpeg
Vorn Sivchhay
VORN SIVCHHAY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T