អាល់​ប៊ុមទោល​ដំបូងរបស់ Rosé អាចរកប្រាក់ចំណូល​បាន​​ជាង​ ៩លាន​ដុល្លារ

//s9.kh1.co/0e/0edba6aa16adb547924e539b484c4f4fba2e7991.png
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អាល់ប៊ុមទោលដំបូង របស់ Rosé អាចរកប្រាក់ចំណូលបានជាង ៩លានដុល្លារ

កូរ៉េខាងត្បូង៖ ទំព័រ Blackpink Universe បានឲ្យដឹងថា ថ្មីៗ YG បានចុះផ្សាយអត្ថបទថ្មីរាយការណ៍​អោយដឹង​ថា ការចេញចម្រៀង solo ដែលគួរឲ្យកត់សម្គាល់ជាងគេបង្អស់ក្នុងផលិតកម្ម YG នាពេលបច្ចុប្បន្ននេះ​គឺ​ Rosé ​ដោយ​អាល់ប៊ុមទោល《-R- របស់ Rosé មានសមត្ថភាពអាចលក់បានសរុបលេីសពី ៥០០,០០០ បន្ទះ និងរក​ប្រាក់​ចំណូលបានជាង ៩លានដុល្លាសហរដ្ឋអាមេរិក (10 កោដិ ₩) ឯណោះជាមួយនឹងអាល់ប៊ុមមួយនេះមាន ២បទ​​គឺ On the ground & Gone ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកក្រៅពីនេះ YG ក៏បានទម្លាយអោយដឹងបន្ថែមទៀតថា អាល់ប៊ុម《The Album》របស់ BLACKPINK​ កាលពីឆ្នាំមុនលក់បានសរុបចំនួន ១,២០០,០០០ បន្ទះ ដែលធ្វេីឲ្យ BLACKPINK ទទួលបាន​ប្រាក់ចំណូលជាង ២៧​លានដុល្លាសហរដ្ឋអាមេរិក (៣០កោដិ ₩) ជាមួយនឹងអាល់ប៊ុមមួយនេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់ BLACKPINK ជាក្រុមតារាចម្រៀងស្រី ដែលមានសមាជិកសរុប ៤នាក់ ដែលក្រុម​មួយនេះគឺកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅទូទាំងពិភពលោក ហើយ Rosé ជាសមាជិកទី២ ដែលបាន​បញ្ចេញនូវអាល់ប៊ុមទោលរបស់ខ្លួន បន្ទាប់ពីសមាជិកម្នាក់ទៀតគឺ Jennie ៕

Rosé
Rosé
Rosé
Rosé
Rosé និងក្រុមរាំ
Rosé និងក្រុមរាំ
Rosé
Rosé
BLACKPINK
BLACKPINK
Chanthy Pich
Liza (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T