ប៉ុណ្ណឹងក៏អ៊េមដែរ! UEFA បើកភ្លើងខៀវឲ្យមានទស្សនិកជនចូលរួមមើលវគ្គផ្តាច់ព្រ័ត្រ​ Europa League ចំនួន...

//s9.kh1.co/fa/fa450466502821998677291503a61e233654c818.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League នឹងមានអ្នកគាំទ្រចូលរួមលើសពី៩៥០០នាក់

អឺរ៉ុប៖ សមាគម UEFA បានប្រកាសជាផ្លូវការអំពីការបើកភ្លើងខៀវឲ្យមានអ្នកគាំទ្រលើកពី៩៥០០នាក់ចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ដែលនឹងធ្វើឡើងនៅចុងខែឧសភានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពានរង្វាន់ Europa League 
ពានរង្វាន់ Europa League 

ជាការពិតណាស់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទីពីរនៃទ្វីបអឺរ៉ុបមួយនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Gdansk Stadium នាប្រទេសប៉ូឡូញដែលអាចផ្ទុកអ្នកទស្សនាបានសរុបចំនួន៤មុឺននាក់។ ដូច្នេះការសម្រេចបានចេញជាលទ្ធផល ថា នឹងអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលរួមចំនួន២៥ភាគរយនៃកៅអីសរុបនៅក្នុងកីឡដ្ឋាន។

កីឡដ្ឋាន Gdansk Stadium 
កីឡដ្ឋាន Gdansk Stadium 

អ្នកគាំទ្រដែលមិនស្ថិតនៅក្នុងប្រទេសប៉ូឡូញ និង ទទួលបានមួយក្រុមចំនួន២០០០សន្លឹក ដូច្នេះពីរក្រុមស្មើនឹង៤០០០សន្លឹកបូកចូលគ្នា រីឯ ២០០០សន្លឹកផ្សេងទៀតនឹងផ្តល់ជូនទៅកាន់មហាជនសាធារណៈនៅក្នុងប្រទេស។ សំបុត្រដែលនៅសេសសល់នឹងត្រូវផ្តល់ជូនទៅកាន់ដៃគូសហការឧបត្ថម្ភរបស់ UEFA អ្នកផ្សព្វផ្សាយការប្រកួត ព្រមទាំង គណៈធិបតីដែលមកពីប្រទេសផ្សេងៗគ្នា៕

ពានរង្វាន់ Europa League 
ពានរង្វាន់ Europa League 

ប្រភពmarca

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T