ក្រោកពីគេងពេលព្រឹកយ៉ាងស្វាហាប់ និង​មាន​កម្លាំង​ បើទោះ​ជា​គេង​ពីយប់បានតិចម៉ោង

//s9.kh1.co/6d/6d8de7bf5ed9d20048e17584d4a364a264e8da58.jpeg
យល់ដឹង

 ០៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

វិធីសាស្រ្តក្រោកពីដំណេកពេលព្រឹកទាំងស្វាហាប់ និងមានកម្លាំងពលំ បើទោះជាយើងគេងបានតិចម៉ោងក៏ដោយ

ការគេងជារឿងសំខាន់ណាស់ សម្រាប់សារពាង្គកាយ ពីព្រោះការគេងនេះជាពេលវេលាដែល សេរីរាង្គកាយសម្រាក ដូចនេះយើងត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីសុខភាពល្អ។ ដោយមើលឃើញថា មនុស្សមួយចំនួននៅតែ​មាន​បញ្ហា​ជាការគេងនេះ ដូច្នេះសូមអនុវត្តន៍ វិធីសាស្រ្តក្រោកពីដំណេកពេលព្រឹក ដើម្បីទទួលបានការក្រោកពីគេងដោយ​ថាមពល​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិធីសាស្រ្ត៖ អ្នកត្រូវកំណត់ថាថ្ងៃស្អែកយើងត្រូវធ្វើអ្វីបន្ត 

អ្នកត្រូវកំណត់ថាថ្ងៃស្អែកយើងត្រូវធ្វើអ្វីបន្ត&nbsp;<br>
អ្នកត្រូវកំណត់ថាថ្ងៃស្អែកយើងត្រូវធ្វើអ្វីបន្ត 

គោលបំណងនោះត្រូវតែសំខាន់ ឬត្រូវតែគួរឲ្យរំភើប ទើបវាអាចជម្រុញយើងឲ្យប្រញាប់ក្រោកទាំងស្វាងចេស និង​ស្វាហាប់​ទៀតផង។ យើងប្រហែលជាធ្លាប់ជួបបទពិសោធន៍នេះ៖ ស្អែកជាថ្ងៃប្រឡង ឬថ្ងៃស្អែកជាថ្ងៃយើងចូល​រោងការ យប់នេះគឺយើងប្រាកដជាគេងមិនលក់ឡើយ។ តែទោះយើងគេងបានតិច ម៉ោងក៏ពិតមែន តែពេលក្រោក​ឡើង យើងហាក់ដូចជាស្វាងភ្នែកចែស និងមានកម្លាំងព្រឺសតែម្តង។ មែនឬមិនមែន? ដូច្នេះ គោលបំណងដែល​យើងកំណត់សម្រាប់ថ្ងៃស្អែក គឺត្រូវតែសំខាន់ឲ្យដូចថ្ងៃស្អែកប្រឡង ឬថ្ងៃស្អែកទៅបើកលុយត្រូវឆ្នោតអ៊ីចឹងដែរ។ 

រួចហើយប្រាប់ខ្លួនឯងថា “ស្អែកខ្ញុំនឹងក្រោកម៉ោង៥ព្រឹក ទាំងស្រស់ស្រាយ និងស្វាហាប់”។ ការប្រាប់ខ្លួនឯងនេះ គឺពិតជាមានឥទ្ធិពលខ្លាំងណាស់។ បើយើងគេងយប់ជ្រៅ រួចហើយ ប្រាប់ខ្លួនឯងថា “អើយ! ខ្ញុំគេងយប់ជ្រៅ​ទៀតហើយ។ ថ្ងៃស្អែកឡើង ក្រោកមក ច្បាស់ជាអស់កម្លាំងណាស់ហើយ!” នោះព្រឹកឡើង យើងនឹងច្បាស់​ជា​ក្រោកទាំងអស់កម្លាំងមែន។ តែបើយើងប្រាប់ខ្លួនឯងថា ស្អែកឡើង ខ្ញុំនឹងក្រោកឡើងទាំង ស្វាហាប់ពោរពេញ​ដោយកម្លាំង នោះយើងក្លាយទៅជាដូចមាត់ របស់យើងអ៊ីចឹង៕

អ្នកត្រូវកំណត់ថាថ្ងៃស្អែកយើងត្រូវធ្វើអ្វីបន្ត&nbsp;
អ្នកត្រូវកំណត់ថាថ្ងៃស្អែកយើងត្រូវធ្វើអ្វីបន្ត 
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T