ទៅកូរ៉េមានកម្មវិធីម្តង Rihanna ទៅយឺតជិត ៣ម៉ោងដោយសារតែ....

//s9.kh1.co/8d/8df8926906ad32cb1aa05fae190b5ffaa3f9bde5.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ហ្វេនៗ​ និងមហាជនជនជាតិកូរ៉េ មានការខកចិត្តជាខ្លាំង ដែល Rihanna ទៅកម្មវិធី យឺតជាង ២ម៉ោង

កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Rihanna ត្រូវបានឲ្យដឹងថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយដែលមានចំណងជើងថា «ARTISTRY & BEAUTY TALK» សម្រាប់ប្រ៊េនគ្រឿងសំអាងរបស់នាង FENTY BEAUTY។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ព្រឹត្តិការណ៍នេះត្រូវបានគ្រោងនឹងចាប់ផ្តើមនៅម៉ោង ៥ ល្ងាច ប៉ុន្តែនាងបានមកដល់យឺតជិត៣ម៉ោង បន្ទាប់ពីរង់ចាំអស់ជាច្រើនម៉ោងភ្ញៀវ និងទស្សនិកជនជាច្រើន មានការខកចិត្តជាខ្លាំង ជាមួយសកម្មភាពមួយនេះ។

ទោះបីជានាងបានមកដល់យឺតក៏ដោយ Rihanna នៅតែបន្តកម្មវិធីផ្សព្វផ្សាយ និងបង្ហាញខ្សែស្រឡាយ នៃផលិតផលថ្មី នៃប្រ៊េនគ្រឿងសំអាងរបស់នាង បន្ទាប់ពីនោះ នាងក៏បានសុំទោសចំពោះភាពយឺតយ៉ាវ ដោយបានសារភាពដែលថា៖

ខ្ញុំយឺតពេល ដោយសារបញ្ហាការកកស្ទះចរាចរណ៍។ ខ្ញុំពិតជាសុំទោស។

Rihanna 

សូមទស្សនារូបភាពខាងក្រោម៖

Rihanna
Rihanna
Rihanna
Rihanna
Rihanna
Rihanna
Rihanna
Rihanna
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T