បរទេស៖ អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់ កញ្ញា ជីមមី ជាពិធីការិនីដ៏ល្បីឈ្មោះ បោះសម្លេងម្នាក់នៅក្នុងប្រទេសកម្ពុជាជាមិនខាន ហើយកញ្ញាក៏ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំង ដោយសារតែកញ្ញាអាចនិយាយភាសាបរទេសដូចជាភាសាចិន អង់គ្លេស និងភាសាថៃ បានយ៉ាងស្ទាត់ជំនាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្រៅភាពជោគជ័យនៅក្នុងវិថីសិល្បៈ កញ្ញាក៏មានសម្រស់ស្អាតផូរផង់មិនចាញ់ តារាសម្តែងភាពយន្តអាជីពប៉ុន្មាននោះទេ ជាងនេះទៅទៀត ក្នុងរយៈពេលកន្លងមក សង្កេតឃើញថា តារាស្រីរូបនេះចូលចិត្តតុបតែងខ្លួនតាមរបៀបប្លែកភ្នែក ប៉ុន្តែស្រស់ស្អាតសមនឹងដងខ្លួន។
ជាក់ស្តែង ប៉ុន្មានថ្ងៃនេះ តារាស្រី ជីមមី បានបង្ហោះរូបថតជាមួយម្ដាយប៉ុន្មានសន្លឹកនៅលើហ្វេសប៊ុក ដែលពិធីការិនីដ៏ឆ្នើមរូបនេះ បានបង្ហើបរឿងរ៉ាវមួយចំនួនដែលម្ដាយតែងស្ដីប្រដៅតាំងពីតូចមក រហូតធំឡើងនាងក្លាយជាមនុស្សរឹងមាំដូចសព្វថ្ងៃ ដោយមានអត្ថន័យថា៖
តាំងពីតូចដល់ធំ គាត់តែងតែប្រាប់ខ្ញុំ ឲ្យក្លាហាន កុំទន់ជ្រាយ, - ឱ្យស្រឡាញ់ខ្លួននឹងខំថែខ្លួនអោយស្អាត , - គាត់តែងតែបង្រៀនឲ្យខ្ញុំធ្វើអ្វីលះៗ កុំស្ទាក់ស្ទើចាប់ចុងដៃចុងជើង , - ឱ្យរឹងពឹងមានជំហរជារបស់ខ្លួនឯងកុំទន់ទោរតាមខ្យល់។ គាត់មើលថែប្រៀនប្រដៅតាំងតែពីខ្ញុំនៅតូចឥឡូវនេះខ្ញុំធំខ្ពស់ជាងគាត់បាត់ទៅហើយ។ ហើយខ្ញុំគឺជាសមិទ្ធផលដែលគាត់ស្មូនឡើងដោយដៃនិងបេះដូងរបស់គាត់ផ្ទាល់។ នៅថ្ងៃដែលយើងក្លាយជាមនុស្សម្នាក់ដែលគ្រប់គ្នាទទួលស្គាល់ ទើបខ្ញុំដឹងថាគ្រួសារគឺមានឥទ្ធិពលខ្លាំងបំផុតដែលអាចកំណត់អត្តចរិកមនុស្សម្នាក់និងកំណត់ជោគវាសនានៃមនុស្សម្នាក់បានទាំងស្រុង។ ខ្ញុំមានមោទនភាពបំផុតដែលខ្ញុំគឺជាខ្ញុំនៅក្នុងថ្ងៃនេះ ។ ខ្ញុំមានមោទនភាពបំផុតដែលមានពួកគាត់នៅក្បែរខ្ញុំបានឃើញពីអ្វីដែលគាត់បានសាងឡើងដោយដៃផ្ទាល់។ បើក្តីស្រឡាញ់របស់គាត់គឺជាផ្កាថ្ងៃនេះខ្ញុំប្រហែលជាមានសួនផ្កាដ៏ធំ នឹងស្រស់ស្អាតផុតកន្ទុយភ្នែក ដែលខ្ញុំអាចដើរបានពេញមួយជីវិត។ ស្រលាញ់អាម៉ាពេញ៕





