ឃើញរូបនេះហើយបារម្មជំនួស ប្រជាជននៅក្នុងតំបន់ក្រហម ប្រជ្រៀតគ្នាទៅចាក់វ៉ាក់សាំង ដោយពុំមានរក្សាគម្លាតសង្គម

//s9.kh1.co/b8/b85d8054c3e084fb7540237e0fc5b1cd35ae2227.jpg
សង្គម

 ០៤-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ឃើញរូបនេះហើយបារម្មជំនួស ពេលដែលប្រជាជននៅក្នុងតំបន់ក្រហមប្រជ្រៀតគ្នាទៅចាក់វ៉ាក់សាំង ដោយពុំមានរក្សាគម្លាតសង្គម

រាជធានីភ្នំពេញ៖ ក្រោយពីមានការអំពាវនាវពីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៃរាជរដ្ឋបាលកម្ពុជា បានប្រកាសសុំឱ្យប្រជាជននៅក្នុងតំបន់ក្រហម ទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា តាមរូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ មើលទៅពិតជាកកកុញណែនណាន់តាន់ ហាក់ដូចជាពួកគាត់ មិនបានរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពប្រពលរដ្ឋសម្រុកនាំទៅចាក់វ៉ាក់សាំង ប្រភព៖ ហ្វេសប៊ុក
សកម្មភាពប្រពលរដ្ឋសម្រុកនាំទៅចាក់វ៉ាក់សាំង ប្រភព៖ ហ្វេសប៊ុក

ក្នុងនោះដែរ ក៏មានមហាជននៅលើបណ្តាញសង្គម បានធ្វើការរិះគន់ផងដែរ ចំពោះកង្វះការទទួលខុសត្រូវចំពោះបុគ្គលម្នាក់ ដែលរោមប្រជ្រៀតគ្នាដូចនៅក្នុងរូបនេះ ដែលនេះក៏អាចជាហានិភ័យឈានទៅរកការឆ្លងវីរុសកូវីដ១៩​ ផងដែរ។

រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ថតនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមើលទៅក្នុងរូបនេះ មានមនុស្សកកកុញតែម្តង ដោយពុំមានការគោរពវិធានការគម្លាតសង្គម ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ ជាមួយនឹងការធ្វេសប្រហែសនេះ ក៏បង្កទៅជាការឆ្លងសហគមន៍ទ្រង់ទ្រាយធំម្តងទៀតផងដែរ។

សកម្មភាពប្រពលរដ្ឋសម្រុកនាំទៅចាក់វ៉ាក់សាំង ប្រភព៖ ហ្វេសប៊ុក
សកម្មភាពប្រពលរដ្ឋសម្រុកនាំទៅចាក់វ៉ាក់សាំង ប្រភព៖ ហ្វេសប៊ុក

គួរជម្រាបផងដែរ យោងតាមប្រសាសន៍មួយរបស់លោកជំទាវ ឱ វណ្ណឌីន ក៏បានសុំអំពាវនាវឱ្យប្រពលរដ្ឋគ្រប់រូបទាំងអស់ ទៅចាក់វ៉ាក់សាំងតែកុំនាំកូវីដ១៩មកវិញឱ្យសោះ។

ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមវិធានការក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ទើបយើងអាចបិទបញ្ចប់ព្រឹតិ្តការណ៍ឆ្លងសហគមន៍២០កុម្ភៈ នាពេលឆាប់ៗខាងមុខនេះ៕

សកម្មភាពប្រពលរដ្ឋសម្រុកនាំទៅចាក់វ៉ាក់សាំង ប្រភព៖ ហ្វេសប៊ុក
សកម្មភាពប្រពលរដ្ឋសម្រុកនាំទៅចាក់វ៉ាក់សាំង ប្រភព៖ ហ្វេសប៊ុក
សកម្មភាពប្រពលរដ្ឋសម្រុកនាំទៅចាក់វ៉ាក់សាំង ប្រភព៖ ហ្វេសប៊ុក
សកម្មភាពប្រពលរដ្ឋសម្រុកនាំទៅចាក់វ៉ាក់សាំង ប្រភព៖ ហ្វេសប៊ុក
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T