ភ្នំពេញ៖ ផេនខេត ដែលមានឈ្មោះពិតថា វ៉ាន់ សំណាង ជាតារាស្រីភេទទី៣ ពូកែកំប្លែង និងសម្តីមិនចេះរីងស្ងួត គឺកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន បន្ទាប់ពីនាងក្លាយជាពិធីការិនីប្រចាំកម្មវិធីដ៏ល្បីល្បាញ 3FUN Cambodia។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាធម្មតាៗ ផេនខេត និង គូស្នេហ៍ទាំង២ តែងតែបង្ហោះរូបថតកៀកកើយគ្នា បង្ហាញពីក្ដីស្នេហ៍យ៉ាងផ្អែមល្ហែមរបស់ពួកគេបង្ហោះនៅលើបណ្ដាញសង្គម អោយទស្សនិកជនធ្វើឱ្យគ្រប់គ្នាច្រណែន ។
ដោយឡែកកាលពីថ្មីៗនេះ ផេនខេត ធ្វើឱ្យទស្សនិជនប្លែកចិត្តបន្តិចហើយ បន្ទាប់ពី ផេនខេក ពោលពាក្យប្លែកៗប៉ុន្មានឃ្លាចាក់ដោតនៅលើគណនីហ្វេសប៊ុកដោយមានបង្កប់អត្ថន័យជ្រៅទៀតផងថា៖
«ធ្វើអ្វីកុំឆាប់បោះបង់ងាយពេក…ទោះមិនបានលទ្ធផលដូចការខំប្រឹង តែយើងក៏បានដឹងពីភាពអត់ធ្មត់ និងការលះបង់ដើម្បីបានសម្រេចបំណងរបស់ខ្លួនឯងដែរ…!! បើមិនបានសម្រេចក៏ផ្លាស់ប្តូរវីធីសាស្រ្តផ្សេងៗបន្ថែមទៀត បើយើងស្រឡាញ់ ចង់ឃើញខ្លួនឯងទទួលបានជោគជ័យពិត យើងត្រូវមិនខ្លាចពាក្យថា ហត់ ដើម្បីខ្លួនឯង»៕
សូមទស្សនារូបភាពខាងក្រោម៖



