ប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី​០៥​ ដល់ថ្ងៃទី១១ ខែឧសភា ផ្នែកខ្លះនៃប្រទេសកម្ពុជា នឹងមានភ្លៀង ផ្គរ រន្ទះ ពីមធ្យមទៅច្រើន

//s9.kh1.co/8b/8b315def6991271002262e16c3df3eab4a126e63.jpg
សង្គម

 ០៤-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី ០៤ ខែឧសភានេះ ស្ដីពីស្ថានភាពធាតុអាកាសនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី ០៤ ខែឧសភានេះ ស្ដីពីស្ថានភាពធាតុអាកាសនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី រំកិលគ្របដណ្ដប់បក់មកលើប្រទេសកម្ពុជា។ ទន្ទឹមនឹងរដូវរស្សា ឆ្នាំ២០២១ និងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ។ ហើយក្នុងរយៈពេលនេះ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា អាចនឹងមានភ្លៀង ផ្គរ រន្ទះ ពីមធ្យមទៅច្រើន។ អាស្រ័យ​ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T