របបអាហារសុខភាពមិនអាចព្យាបាលជំងឺមហារីកសួតបានក៏ពិតមែន ប៉ុន្តែវាអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តនៃជំងឺ ក៏ដូចជាជួយគ្រប់គ្រងរោគសញ្ញា នៅក្នុងករណីដែលយើងមានជំងឺដ៏កាចសាហាវមួយនេះ។ យ៉ាងណាមិញ គ្នាយើងគប្បីបញ្ចូលអាហារទាំងនេះ ទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ក៏ដូចជាដើម្បីប្រឆាំងនឹងជំងឺមហារីកសួរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ផ្លែឈើ និងបន្លែចម្រុះពណ៌
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មជួយទ្រទ្រង់រាងកាយក្នុងការប្រឆាំង ក៏ដូចជាជួយឲ្យជាសះស្បើយពីជំងឺ។ នៅពេលដែលយើងមានជំងឺមហារីកសួត ការញ៉ាំអាហារដែលមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ អាចជួយកាត់បន្ថយរោគសញ្ញាបានយ៉ាងមានប្រសិទ្ធភាព។ រីឯផ្លែឈើ និងបន្លែចម្រុះពណ៌ដូចជាប៉េងប៉ោះ ផ្លែបឺរី និងម្ទេសប្លោក មានផ្ទុកអុកស៊ីតកម្មខ្ពស់ បើប្រៀបធៀបនឹងបន្លែ និងផ្លែឈើផ្សេងៗ។
២. គ្រាប់ធញ្ញជាតិ
ជាមួយគ្នានេះដែរ គ្រាប់ធញ្ញជាតិទាំងមូលផ្ដល់កាបូអ៊ីដ្រាត និងសារធាតុចិញ្ចឹមជាច្រើន រួមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា ការញ៉ាំអាហារដែលសំបូរទៅដោយបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិទាំងមូលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺបេះដូង និងអត្រាមរណភាព។ ដូច្នេះហើយ គ្នាយើងគប្បីញ៉ាំគ្រាប់ធញ្ញជាតិទាំងមូល ដូចជា ស្រូវសាឡី ហើយជ្រើសរើសយកបាយអង្ករសម្រូប ជំនួសឲ្យបាយស ទើបជាការប្រសើរ។
៣. ប្រភពប្រូតេអ៊ីនមានជីវជាតិ
ការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ អាចជួយឲ្យការព្យាបាលជំងឺមហារីកមួយចំនួនកាន់តែមានប្រសិទ្ធភាពទ្វេដង។ ប្រភពប្រូតេអ៊ីនដែលមានគុណភាព មានដូចជាស៊ុតសរីរាង្គ សាច់ ផលិតផលធ្វើពីទឹកដោះគោ និងទឹកបន្លែជាដើម អាចជួយបង្កើនម៉ាស់សាច់ដុំ ដើម្បីការពារសាច់ដុំពីការរួញស្វិត ដែលអាចបណ្ដាលឲ្យកើតមានជំងឺមហារីកសួត។ ម្យ៉ាងវិញទៀត ចូរកាត់បន្ថយប្រូតេអ៊ីនខ្ពស់នៅក្នុងខ្លាញ់ឆ្អែត ដូចជាសាច់ខ្លាញ់ និងសាច់មាន់ចៀន ដែលអាចបង្កឲ្យមានការរលាក ដោយជ្រើសរើសយកតែសាច់ក្រហមដែលគ្មានខ្លាញ់ និងត្រីជំនួសវិញ។ ប្រភពប្រូតេអ៊ីនដទៃទៀត រួមមានទឹកដោះគោជូរ និងសណ្ដែក។
៤. ខ្លាញ់ចម្រាញ់ចេញពីរុក្ខជាតិ
គ្រាប់ធញ្ញជាតិ ផ្លែប័រ និងប្រេងបន្លែ ផ្ដល់បរិមាណសារធាតុចិញ្ចឹមសំខាន់ៗ រួមទាំងខ្លាញ់សុខភាព។ ជាទូទៅ ខ្លាញ់ចម្រាញ់ចេញពីរុក្ខជាតិទាំងនេះ ផ្ដល់ថាមពលខ្ពស់ និងមានសារធាតុចិញ្ចឹមទាប ហើយវាល្អបំផុតនៅពេលចំណង់អាហារថយចុះ ដែលកត្តានេះច្រើនតែកើតឡើងចំពោះអ្នកដែលមានសាច់ដុំមហារីកសួត។