Man UTD សម្លឹងឃើញ បេក្ខភាពបីនាក់ដើម្បីមកជំនួស Pogba

//s9.kh1.co/26/26d59a19c636a45b62760ddd0487d468d8105143.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Man UTD ត្រៀមយកកីឡាករបីរូបនេះមកជំនួស Pogba

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថានឹងលក់ខ្សែបម្រើ Paul Pogba នៅរដូវក្ដៅបើសិនកីឡាករសញ្ជាតិបារាំងរូបនេះមិនបន្តកុងត្រាថ្មីនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

កុងត្រារបស់ Pogba ជាមួយក្លិបនឹងអស់សុពុលភាពនៅចុងបញ្ចប់រដូវកាលនេះហើយ ខណៈកន្លងមក ភ្នាក់ងាររបស់គេគឺលោក Mino Raiola បានបង្ហើបឲ្យដឹងថា Pogba ធ្លាប់មានអារម្មណ៍មិនសប្បាយចិត្តក្នុងការស្នាក់នៅទឹកដី Old Trafford បើទោះបីជាបានចូលលេងញឹកញាប់ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ក៏ដោយ។ លោក Raiola ក៏បាននិយាយដែរថា Pogba ចង់ស្នាក់នៅក្លិបណាដែលអាចមានសង្ឃឹមបានលើកពាន Champions League ដូច្នេះហើយវាអាចមានន័យថាគេនឹងចាកចេញ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

Man UTD បានព្យាយាមចរចាបន្តកុងត្រាថ្មីដល់គេដែលអាចនឹងដំឡើងប្រាក់ឈ្នួលរបស់គេរហូតដល់ ៤សែនផោន(ស្មើនឹងប្រមាណ៥៥០០០០ដុល្លារ)ក្នុងមួយសប្តាហ៍ ប៉ុន្តែបើ Pogba នៅតែមិនព្រម នោះ Man UTD គ្មានជម្រើសផ្សេងក្រៅពីលក់គេនោះឡើយ។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

ក្លិបបិសាចក្រហមក៏បានចាប់ផ្ដើមបាញ់រ៉ាដាសម្លឹងរកមើលកីឡាករដែលគិតថាអាចមកជំនួស Pogba បានដែលនោះមាន ខ្សែបម្រើ Declan Rice ដែលលេងនៅ West Ham,Wilfred Ndidi លេងនៅ Leicester City និង Saul Niguez ដែលកំពុងលេងនៅក្លិប Atletico Madrid ផងដែរ ៕

 ខ្សែបម្រើ Declan Rice
 ខ្សែបម្រើ Declan Rice
ខ្សែបម្រើ Wilfred Ndidi
ខ្សែបម្រើ Wilfred Ndidi
ខ្សែបម្រើ Saul Niguez
ខ្សែបម្រើ Saul Niguez

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T