មកស្តាប់ស៊េរីចាស់! កត្តាបីយ៉ាងនេះហើយទើបធ្វើឲ្យ ឃឹម បុរី អាចនឹងលេងបាល់បានរហូតដល់អាយុ៣៥ឆ្នាំ

//s9.kh1.co/d8/d88c2024f6275f6aed1c7e2e0a17a4d4886590e3.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការហ្វឹកហាត់ ការហូបចុក និង ការសម្រាក ជាអ្វីដែល ឃឹម បុរី តែងតែប្រកាន់ខ្ជាប់

កម្ពុជា៖ ខ្សែការពារស្លាបស្តាំក្លិប ណាហ្គាវើលដ៍ កីឡាករ ឃឹម បុរី បានទម្លាយពីកត្តាបីយ៉ាងដែលធ្វើរូបគេអាចលេងបាល់បានរយៈពេលយូរទោះពេលបច្ចុប្បន្នខ្លួនមានវ័យ៣៥ឆ្នាំក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ឃឹម​ បុរី 
កីឡាករ ឃឹម​ បុរី 

ជាការពិតណាស់ បុរី ដែលមានដើមកំណើតនៅខេត្តតាកែវ បានចាប់ផ្តើមប្រឡូកនៅក្នុងវិស័យបាល់ទាត់អាជីព១៥ឆ្នាំទៅហើយ ប៉ុន្តែរូបគេនៅតែត្រូវបានមិត្តរួមក្រុមចាត់ទុកជាកីឡាករអាជីពគម្រូមួយដែលអាចថែរក្សាកាយសម្បទា និង កម្លាំងបានល្អ។ ជាក់ស្តែង ទោះមានវ័យរាងជ្រេបន្តិចមែន ប៉ុន្តែ បុរី នៅតែអាចក្រសោបបាននូវកៅអីជម្រើសដំបូងក្រោមការដឹកនាំរបស់លោកគ្រូ មាស ចាន់ណា ដដែល។

កីឡាករ ឃឹម​ បុរី 
កីឡាករ ឃឹម​ បុរី 

ឃឹម បុរី បាននិយាយថា៖

កត្តាទាំងបីយ៉ាងដែលធ្វើឲ្យខ្ញុំអាចលេងបាល់បានយូរ ទី១ គឺ ការហ្វឹកហាត់ខ្លាំងជាមួយក្រុម និងហាត់ដោយខ្លួនឯងអ្វីដែលខ្វះខាត និងពង្រឹងអ្វីដែលមាន។ ទី២ គឺ ការហូបចុកអោយបានត្រឹមត្រូវ គឺយើងត្រូវគិតតើអ្វីដែលយើងត្រូវហូប ដើម្បីជួយរាងកាយ និងថាមពលរបស់យើង និង ចុងក្រោយ គឺ ការសម្រាកឲ្យបានល្អ។ បីចំណុចនេះត្រូវតែដើរទន្ទឹមគ្នា ខ្វះមួយណាក៏មិនបានដែរ៕

   កីឡាករ ឃឹម បុរី
កីឡាករ ឃឹម​ បុរី 
កីឡាករ ឃឹម​ បុរី 

ប្រភពcncc

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T