គ្រូខឹងណាស់! លោក Pep ឲ្យកូនក្រុមម្នាក់នេះចាកចេញទៅប្រសិនបើចង់លេងគ្រប់ការប្រកួតនោះ

//s9.kh1.co/67/677f972fe4f261d261c5a532d5639643d8aadd3d.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Pep Guardiola ថា Raheem Sterling អាចចាកចេញបាន

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guradiola បានផ្ញើសារព្រមានទៅកាន់ Raheem Sterling និង កីឡាករដទៃទៀតនៅក្នុងក្រុម ថា ពួកគេអាចចាកចេញបានក្រោយបញ្ចប់រដូវកាលនេះប្រសិនបើអ្នកទាំងនោះចង់បង្ហាញខ្លួនគ្រប់ការប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola និង Raheem Sterling
លោក Pep Guardiola និង Raheem Sterling

ជាការពិតណាស់ ក្នុងការប្រកួតថ្ងៃសៅរ៍កន្លងទៅទល់នឹង Crystal Palace គឺ លោក Pep បានផ្លាស់ប្តូរសមាសភាពចំនួនប្រាំបីនាក់ពីការប្រកួតទល់នឹង Paris Saint Germain ដើម្បីឲ្យពួកគេរក្សាកម្លាំងឲ្យបានគ្រប់គ្រាន់សម្រាប់ការប្រកួតជើងទីពីរនៃពានរង្វាន់ Champions League នាថ្ងៃស្អែកនេះ។ យ៉ាងណាក្តីទោះបីជាផ្លាស់ប្តូរសមាសភាពជម្រើសដំបូងច្រើនពិតមែន ប៉ុន្តែ Man City នៅតែអាចយកបានជ័យជម្នះក្នុងលទ្ធផល ២ទល់នឹង០។

  ក្លិប Manchester City
  ក្លិប Manchester City

លោក Pep បាននិយាយថា៖

កីឡាករចំនួនប្រាំបីនាក់មិនបានលេងទល់នឹង PSG ហើយ ពួកគេមានអារម្មណ៍មិនសប្បាយចិត្ត។ ពួកគេរីករាយចំពោះលទ្ធផលរបស់ក្រុម ប៉ុន្តែ មិនសប្បាយចិត្តដែលមិនបានចូលលេង។ អ្នកអាចស្រមៃបានថា អ្នកចង់ធ្វើការងារនោះណាស់ ប៉ុន្តែ មានមនុស្សម្នាក់ប្រាប់អ្នកថាអ្នកមិនអាចទេ។ ចម្លើយដែលខ្ញុំត្រូវឆ្លើយតបទៅវិញ គឺ អ្នកត្រូវតែប្រឹងប្រែងធ្វើឲ្យខ្ញុំយល់ខុសពីអ្នក។ ​ប្រសិនបើកីឡាករម្នាក់ចង់លេងគ្រប់ការប្រកួតនោះ ទីនេះអាចជាមិនមែនកន្លែងរបស់ពួកគេឡើយ៕

លោក Pep Guardiola
  ក្លិប Manchester City
  ក្លិប Manchester City

ប្រភពmirror

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T