អង់គ្លេស៖ ខ្សែបម្រើ Bruno Fernandes បានបង្ហើបឲ្យដឹងថា ជារឿយៗគេតែងតែខ្វែងគំនិតគ្នាជាមួយមិត្តរួមក្រុមដូចជា ខ្សែបម្រើ Fred និង Alex Telles រឿងថាតើអ្នកណាជាកីឡាករល្អផ្ដាច់គេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយ Bruno បានជ្រើសរើសយក កំពូលខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo ខណៈ Fred និងTelles សហការគ្នារើសយក លោក Pele ។


ក្នុងកម្មវិធីឆ្លើយសំណួររបស់គេហទំព័រ Manchester United ខ្សែបម្រើឆ្នើមសញ្ជាតិព័រទុយកាល់រូបនេះបានបង្ហើបថា៖
ពួកគេ(Fred និង Telles) តែងតែនិយាយពីរឿងកីឡាករល្អផ្ដាច់គេក្នុងពិភពលោក ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ទើបពួកយើងតែងតែខ្វែងគំនិតគ្នាព្រោះពួកគេយក Pele ហើយខ្ញុំក៏លើកយក Ronaldo មកនិយាយ។ ខ្ញុំគិតថាទាំង Cristiano និង Messi គឺជាកីឡាករល្អផ្ដាច់គេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ព្រោះពួកគេអាចឈរនៅចំណុចកំពូលបានច្រើនឆ្នាំណាស់។ ហើយពួកគេ(Fred និង Telles) មិនដែលទាំងឃើញ Pele លេងផងដូច្នេះពួកគេមិនអាចនិយាយបែបនេះបានទេ។ ពួកគេបាននិយាយថាមកពីពួកគេជាជនជាតិប្រេស៊ីលទើបពួកគេនិយាយបែបនេះ។ ពួកយើងក៏បាននិយាយពី Rivaldo និង Figo ដែរថាមួយណាល្អជាងមួយណាប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំនឹងកាន់ជើងកីឡាករព័រទុយកាល់ទាំងអស់ បើទោះបីជាខ្ញុំចូលចិត្តឬមិនចួលចិត្តពួកគេក៏ដោយ។ ខ្ញុំតែងតែការពារកីឡាករសញ្ជាតិព័រទុយកាល់ទាំងអស់ប៉ុន្តែពួកយើងគ្រាន់តែឈ្លោះគ្នាបែបលេងសើចប៉ុណ្ណោះឯង។


ប្រភព៖ dailymail
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload