Neymar៖ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យ PSG ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL ជាលើកទី២ បើទោះបីត្រូវលះបង់ជីវិតនៅលើទីលាន

//s9.kh1.co/fc/fc62d16729d201955a26597e3bfb9519da7187fb.jpeg
កីទ្បា

 ០៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Neymar ៖ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យ PSG ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL ជាលើកទី២ បើទោះបីត្រូវលះបង់ជីវិតនៅលើទីលានក៏ដោយ ។

បរទេស៖ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះនៅតែជឿជាក់ថាក្រុមម្ចាស់ជើងឯកបារាំងអាចឈ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បើទោះបីជាបានចាញ់ជើងទី១ ក្នុងដីខ្លូនឯងក៏ដោយ ។ Neymar និយាយថាគាត់នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយ Paris Saint-Germain ផ្តួល Manchester City បើទោះជាគាត់ត្រូវតែ "ស្លាប់នៅលើទីលាន" ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar កាលពីជើងទី១
Neymar កាលពីជើងទី១

​ក្រុម PSG បានរងបរាជ័យក្នុងលទ្ធផល ២-១ លើក្រុម Man City នៅឯកីឡដ្ឋាន Parc des Princes ក្នុងការប្រកួតជើងទី ១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League សម្រាប់ជើង​ទី​២​ខាង​មុខ​នេះ​វិញ ​Neymar ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម PSG ​បាន​បង្ហាញ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ពេញ​តែ​ម្ដង ​ដើម្បី​យក​ឈ្នះ Man City នៅឯកីឡដ្ឋាន Etihad នាថ្ងៃអង្គារនេះដើម្បី​ឡើង​ទៅកាន់វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​៕

Neymar បាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីយប់មិញ
Neymar បាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីយប់មិញ
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T