បរទេស៖ លោក Thomas Tuchel បាននិយាយអំពីបញ្ហារបួសរបស់ Mason Mount ចំពេលមានការភ័យខ្លាចថាខ្សែបម្រើរូបនេះអាចខកខានការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយក្រុម Real Madrid។ អ្នកគាំទ្រតោខៀវមានការភ័យខ្លាចបំផុតនៅពេលដែល Mount ត្រូវបានដូរចេញនៅចុងកំឡុងពេលចាញ់ Fulham ២-០ កាលពីថ្ងៃសៅរ៍ដោយខ្សែបម្រើរូបនេះបានរងរបួសក្នុងពេលប៉ះទង្គិចជាមួយខ្សែប្រយុទ្ធ Mario Lemina។ 

កីឡាករវ័យ ២២ ឆ្នាំរូបនេះបានលោតយកបាល់ប៉ុន្តែបានដួលយ៉ាងធ្ងន់ធ្ងរទៅលើខ្នងរបស់គាត់ហើយត្រូវការការព្យាបាល។ ដំបូងគាត់ក្រោកឡើងហើយលេងតែត្រូវបានជំនួសវិញនៅប៉ុន្មាននាទីក្រោយមកដោយ Tammy Abraham ដោយគេបានឃើញ​ Mount មើលខ្នងរបស់គាត់ពេលដើរចេញ។ Mount គឺជាកីឡាករដែលមានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់ក្រុមតោខៀវ Chelsea នៅរដូវកាលនេះ  ហើយនឹងក្លាយជាឈ្មោះដំបូងគេនៅលើតារាងក្រុមប្រសិនបើគាត់សាកសមសម្រាប់ការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធទល់នឹងម៉ាឌ្រីដ។ ហើយលោក Tuchel បាននិយាយថាគាត់បានប្ដូរ Mount ចេញដើម្បីការពារនៅមុនការប៉ះទង្គិចនៅ Stamford Bridge ជាមួយក្រុមរបស់លោក Zinedine Zidane ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Thomas Tuchel
Thomas Tuchel

Tuchel បានទទូចថាការសម្រេចចិត្តក្នុងការដាក់ឈ្មោះ Mount ក្នុងបញ្ជីកីឡករ គឺជារបស់គាត់ហើយមិនត្រូវបានគេយកតាមការណែនាំរបស់ពេទ្យ។ គាត់បាននិយាយថា  វាជាការសម្រេចចិត្តរបស់ខ្ញុំ - មិនមានគ្រូពេទ្យឬគ្រូកាយសម្បទាណាមួយបានប្រាប់ខ្ញុំអោយដូរគាត់ចេញទេ ប៉ុន្តែខ្ញុំបានឃើញគាត់ចុះចតយ៉ាងខ្លាំងហើយវាគឺជាពេលដែលយើងចង់ដកគាត់ចេញ។ 

Thomas Tuchel
Mason Mount

Tuchel មានព័ត៌មានវិជ្ជមានអំពីកីឡាករ Antonio Rudiger ដែលខកខានការប្រកួតកាលពីថ្ងៃសៅរ៍បន្ទាប់ពីរងរបួសកាលពីចុងសប្តាហ៍មុនក្នុងលទ្ធផលស្មើ ១-១ ទល់នឹង Los Blancos ក្នុងទីក្រុងម៉ាឌ្រីដ។ 

Tuchel បាននិយាយថា៖

Thomas Tuchel

ជ័យជម្នះរបស់ក្រុមតោខៀវ Chelsea បានធានាថាពួកគេនឹងបញ្ចប់នៅចុងសប្តាហ៍នេះក្នុងចំណាត់ថ្នាក់ទីបួននៃក្របខ័ណ្ឌ Premier League ខណៈដែល Kai Havertz បានរក្សាការនាំមុខរបស់ពួកគេទ្វេដងសម្រាប់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយឆ្ពោះទៅកាន់ការប្រកួតបួនជុំចុងក្រោយ។ លោក Tuchel បានបន្ថែមទៀតថា

Thomas Tuchel

វាគឺជាពេលនេះដើម្បីបង្ហាញពីមោទនភាពដែលយើងមានសមត្ថភាពធ្វើវាបានរវាងការប្រកួតធំៗពីរ។ ពីព្រោះនេះក៏ជាជ័យជម្នះដ៏ធំសម្រាប់យើងនិងជាការប្រកួតធំមួយ។ វាមានសារៈសំខាន់ណាស់ក្នុងការរក្សាគុណប្រយោជន៍យើងបានធ្វើការយ៉ាងខ្លាំងប្រឆាំងនឹងក្រុម West Ham និងរាល់ការប្រកួតដទៃទៀតដើម្បីស្ថិតក្នុងស្ថានភាពនេះហើយខ្ញុំពិតជារីករាយដែលយើងបានធ្វើវា។ ពិតជាគ្មានការខ្វះការផ្តោតអារម្មណ៍ទេ។ យើងមានបញ្ហាខ្លះអំឡុងពេលប្រកួតដែលគ្រប់គ្នាប្រឆាំងនឹងក្រុម Fulham នេះប៉ុន្តែយើងមិនខ្វះការផ្តោតអារម្មណ៍ហើយនោះគឺជាគន្លឹះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]